នាយករដ្ឋមន្រ្ដី ព្រមានដកតំណែងមេប៉េអឹមខេត្តក្រចេះ ប្រសិនបើហ៊ានការពារកូន
- 2019-03-25 03:52:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្ដី ព្រមានដកតំណែងមេប៉េអឹមខេត្តក្រចេះ ប្រសិនបើហ៊ានការពារកូន
ចន្លោះមិនឃើញ
ក្រោយព្រះរាជអាជ្ញាខេត្តកំពង់ចាម ចេញដីកាបញ្ជាឲ្យកូនប្រុសមេប៉េអឹមខេត្តក្រចេះ ចូលខ្លួនមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ក្នុងករណីវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ដាំផ្ញើទៅមេប៉េអឹមខេត្តក្រចេះ ឲ្យបញ្ចុះបញ្ចូលកូន ឲ្យចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់ព្រះរាជអាជ្ញា បើសិនមិនចង់អស់តំណែង។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំផ្ដាំទៅមេប៉េអឹមខេត្តក្រចេះផង បញ្ចុះបញ្ចូលកូន ឲ្យមកតាមការកោះហៅ ព្រះរាជអាជ្ញាខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេ។ ប៉ុន្ដែបើសិនស្រឡាញ់កូនពេក អ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិ បណ្ដេញចោលតែប៉ុណ្ណឹង”។
សម្ដេចនាយករដ្ឋមន្រ្តី បានចោទសួរមេប៉េអឹមខេត្តក្រចេះថា៖ "តើកូនរបស់លោកបានកាំភ្លើងមកពីណា? តើវាមានសិទ្ធិកាន់កាំភ្លើងទេ? ដូច្នេះ មេប៉េអឹមខេត្តក្រចេះ ត្រូវចូលមកសម្របសម្រួល កុំយកឋានៈ និងតួនាទីទៅបិទបាំងនូវអំពើអាក្រក់របស់កូន ហើយមិនប្រាកដថា អាក្រក់ទេ ដូច្នេះតុលាការកោះហៅគឺត្រូវតែមក"៕
សូមទស្សនាវីដេអូរបស់សារព័ត៌មានដើមអម្ពិល ដូចខាងក្រោម៖