រាជរដ្ឋាភិបាល​ សម្រេច​បញ្ចប់​អាជីវកម្ម​ផ្លូវដែក​របស់​ក្រុមហ៊ុន​រ៉ូយាល់ រេលវេ

  • 2019-03-29 07:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 80

ចន្លោះមិនឃើញ

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​អាជីវកម្ម​របស់​ក្រុមហ៊ុន​រ៉ូយាល់ រេលវេ ក្នុង​ប្រតិបត្តិការ​ផ្លូវ​ដែក​នៅកម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា គិត ម៉េង មួយ​នេះ ខកខាន​មិន​បាន​អភិវឌ្ឍ​ផ្លូវដែក​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល-ផ្នែក​ឯកជន​លើកទី១៨ នៅ​វិមាន​សន្តិភាព នាព្រឹក​ថ្ងៃទី២៩ ខែ​មីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក ​

សម្តេច​បញ្ជាក់​ថា ​ការ​គ្រប់​គ្រង​ប្រតិបត្តិការផ្លូវ​ដែក​ត្រូវបាន​ប្រគល់​ទៅឱ្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​នីតិវិធី​​ដំណើរការ​ឡើងវិញ មុន​នឹង​ឈាន​ដល់ការ​ដាក់​ឱ្យដេញថ្លៃ​ជាសាធារណៈ​ជ្រើសរើស​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់ ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ផ្លូវដែក​នៅកម្ពុជា មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​លក្ខណៈ​ទំនើប​ជឿនលឿន សម្រាប់​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​ប្រកបដោយ​ភាពជឿជាក់ សុវត្ថិភាព និង​ថ្លៃ​សេវា​សមរម្យ ដែល​នឹងក្លាយ​ជាឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​ដ៏​សំខាន់។

ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងថា ក្នុង​រយៈពេលជិត ១០ឆ្នាំ​មកនេះ វិស័យ​ដឹកជញ្ជូន​ផ្លូវដែក ហាក់មិនទាន់ទទួលជោគជ័យ​ប្រសើរនៅឡើយទេ បើទោះជាក្រសួងសាធារណការ ខិតខំប្រឹងប្រែង​លើកទឹកចិត្ត​ផ្សព្វផ្សាយ​ពី​វិស័យ​នេះ​យ៉ាងណាក៏ដោយ។ ក្រុមហ៊ុន រ៉ូយាល់ រេលវេ មិនបាន​ពង្រីក​សក្តានុពល​របស់ខ្លួន និង​មិនបាន​ដាក់ទុន​លើក្បាលរថភ្លើង ទូរថភ្លើង គ្រឿងបរិក្ខារនានា ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន ដែល​រួមមាន​ដូចជា ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុន​នាំចេញ​នាំចូល ពាណិជ្ជករ កសិករ និង​អ្នក​ដំណើរ​ជាដើម។

សម្តេច​នាយករដ្ឋមន្រ្តី​បន្ត​ថា ជារឿយៗ​មាន​រថភ្លើង​មួយ​ចំនួន​ខូច គាំង មិន​ដំណើរការ​ ដោយ​មិនមាន​ថវិកា​គ្រប់គ្រាន់​ជួសជុល​ ថែទាំ និងការ​វិនិយោគ​បន្ថែម ដែល​ជាហេតុ​ធ្វើឱ្យ​មាន​ការ​ខកខាន​ក្នុងការ​ដឹកទំនិញ ឱ្យទាន់​ពេល និង​ធ្វើឱ្យមាន​ការ​ផ្តល់​សេវា មាន​ភាព​មិនទៀងទាត់។ ទាំងនេះ គឺ​ជាបញ្ហា​ប្រឈម​ធំ ដែល​ចាំបាច់​ត្រូវដោះស្រាយ ដើម្បី​ឱ្យមាន​ការ​រីកចម្រើន​លើ​សេវា​ដឹកជញ្ជូន​តាម​រថភ្លើង​នៅ​កម្ពុជា ហើយ​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ពាណិជ្ជករ​ផងដែរ។

ជុំវិញ​ការ​សម្រេច​នេះ សម្តេចតេជោ បញ្ជាក់​នៅ​ចំពោះ​មុខ​លោក ឧកញ៉ា គិត ម៉េង ថា​វា​មិនមែន​ជា​ទណ្ឌកម្ម​នោះទេ ផ្ទុយ​ទៅវិញ វាគឺ​ជាការ​ជួយ​មិនឱ្យ​ក្រុមហ៊ុន​ជួប​ការ​ដួលរលំ៕

អត្ថបទ៖ សំភី

;