ភាពយន្ត​ថៃចំនួន ៦ និយាយ​ពី​រឿង​គួរ​ឲ្យ​ខ្លាច​ពាក់ព័ន្ធ​នឹង​កម្ពុជា

  • 2019-03-29 06:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 170

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ភាពយន្ត​ថៃ​ជា​ច្រើន​រឿង ភាពយន្ត​មួយ​ចំនួន​បាន​បញ្ចូល​សាច់​រឿង​ខ្លះ​ៗ​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា ជា​ពិសេស​ភាពយន្ត​បែប​រន្ធត់ និង​អប្បិយជំនឿ។ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ខ្សែ​ភាពយន្ត​ថៃ​ចំនួន ៦​រឿង ដែល​មាន​និយាយ​ពាក់ព័ន្ធ​នឹង​កម្ពុជា។

​១. ព្រាយ​ខ្លា (២០១៤)

YouTube-icon-full_color

ភាពយន្ត​នេះ​និយាយ​ពី​គំនុំ​សងសឹក​ដ៏​ក្ដៅ​គគុក​រវាង​ព្រាយ​ខ្លា និង​ព្រាន​ព្រៃ​ Pran Boon ​ដែល​កើត​ឡើង​ក្រោយ​ពី​ព្រាន​ព្រៃ​ម្នាក់​នោះ​បាន​សម្លាប់​កូន​ព្រាយ​ខ្លា ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ម្នាក់​ចេញ​ពី​ចង្កូម​របស់​វា។ ក្រោយ​​ឃើញ​គេ​សម្លាប់​កូន​ខ្លួន​ឯង​ដូច្នេះ ព្រាយ​ខ្លា​បាន​ចាប់​ផ្ដើម​វាយលុក​ចូល​ភូមិ​របស់ Pran Boon ដើម្បី​សងសឹក ដែល​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ Boon ​ស្លាប់ ហើយ​កូន​ស្រី​របស់​គេ​រង​របួស។ អ្នក​ប្រមាញ់​មក​ពី​ប្រទេស​កម្ពុជា​ម្នាក់​បាន​ចេញ​មុខ​អះអាង​ថា សត្វ​ខ្លា​មួយ​នេះ​គឺ​ជា​ខ្លា​របស់​ខ្លួន ដែល​បាន​តាម​មក​​តាំង​ពី​ក្នុង​​ព្រៃ​ប្រទេស​កម្ពុជា​​ម្ល៉េះ។

២. โดนของ: มนต์ดำ ไสยศาสตร์ คุณไสย (Black magic, Superstition &Occult) (២០១១)

donkhong0
 
ភាពយន្ត​បង្ហាញ​ពី​មន្ត​អាគម និង​អប្បិយជំនឿ​ខ្មែរ​មួយ​ចំនួន ដែល​ត្រូវ​បាន​​អនុវត្ត​​លាយ​ឡំ​នឹង​ជំនឿ​នៅ​ប្រទេស​ថៃ ដូច​ជា​ការ​ធ្វើ​ស្នេហ៍ កូន​ក្រក ខ្មោច​ចូល និង​ការ​បណ្ដេញ​ខ្មោច​ជា​ដើម។ ភាពយន្ត​នេះ​សម្ដែង​ដោយ Chayanan Atproo, Supoj Chancharoen និង Parichart Keawkumpol។

៣. Rahtree Revenge (២០០៩)

rahtreerevenge0
 
ភាពយន្ត​នេះ​និយាយ​ពី​ការ​សងសឹក​របស់​ខ្មោច​ស្រី​ម្នាក់​ឈ្មោះ Buppah Rahtree ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​អគារ Apartment​ មួយ។ ក្រោយ​មក​ម្ចាស់​ផ្ទះ​ក៏​បាន​ជួល​គ្រូ​ចាប់​ខ្មោច​ម្នាក់​ពី​ប្រទេស​កម្ពុជា ដើម្បី​កម្ចាត់​នាង។ ភាពយន្ត​នេះ​សម្ដែង​ដោយ Laila Boonyasak, Mario Maurer,  Chantana Kittiyapan  និង​តារា​សម្ដែង​ជា​ច្រើន​ទៀត។

៤. Ghost Game (២០០៦)

ghostgamebd0
 
“Ghost Game” បរិយាយ​ពី​​បេក្ខជន​ចំនួន ១១​នាក់​ដែល​បាន​ចុះ​ឈ្មោះ​លេង​ល្បែង​គួរ​ឲ្យ​ខ្លាច​​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ។ ក្នុង​ការ​ប្រកួត​នេះ​​​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​វិញ្ញាណ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត នៅ​ក្នុង​សារមន្ទីរ​សិល្បៈ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​សម័យ​ខ្មែរ​ក្រហម។ សារមន្ទីរ​មួយ​នេះ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ឈាន​ជើង​ចូល​នោះ​ឡើយ ហើយ​បេក្ខជន​​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១៣ម៉ឺនដុល្លារ។

៥. Unhuman (២០០៤)

unhuman0
 
ភាពយន្ត​នេះ​រៀបរាប់​ពី​ការ​ស៊ើបអង្កេត​អំពី​ហេតុការណ៍​គួរ​ឲ្យ​ខ្លាច​ជា​ច្រើន​ដែល​កើត​ឡើង​បន្ទាប់​​ពី​ការ​ស្លាប់​ដ៏​អាថ៌កំបាំង​របស់​មនុស្ស​ពីរ​នាក់​នៅ​ខេត្ត​សុរិន្ទ។ ម្នាក់​ក្នុង​ចំណោម​អ្នក​​ស្លាប់​នោះ ធ្លាប់​ជា​ធ្វើ​ការ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ពិសោធន៍​សរីរាង្គ​មនុស្ស​ម្នាក់ ដែល​គេ​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​ជាមួយ​គ្រូ​ធ្មប់​នៅ​ប្រទេស​កម្ពុជា។

៦. Demonic Beauty (២០០២)

demonicbeauty0
 
“Demonic Beauty” ជា​ភាពយន្ត​បែប​រឿង​ព្រេង​និទាន រៀបរាប់​ពី​ព្រះនាង​ពី​ប្រទេស​កម្ពុជា ព្រះនាម​តារាវត្ដី ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ស្ដេច​ថៃ​ដ៏​កាច​សាហាវ​ម្នាក់។ ក្រោយ​មក​ដោយ​សារ​តែ​លួច​មាន​ស្នេហា​ជាមួយ​ទាហាន​ម្នាក់​ ព្រះនាង​ក៏​ត្រូវ​គេ​ចាប់​ប្រហារ​ជីវិត​ដោយ​ដុត​ទាំង​រស់។ ​ដោយ​សារ​វេទមន្ត​របស់​គ្រូ​ខ្មែរ​ម្នាក់​មុន​ពេល​ប្រហារ​ជីវិត ព្រលឹង​របស់​ព្រះនាង​មិន​បាន​រលត់​ទៅ​ឡើយ ហើយ​ក៏​ក្លាយ​ជា​អាប ៕

ប្រភព៖ seeingmole

ប្រែ​សម្រួល៖ វ៉ាន់ថន

;