ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នៅតែ​មាន​ឱកាស​ចូលរួម​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​នៅ​កម្ពុជា

  • 2019-04-01 01:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 37

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពីថ្ងៃទី៣១ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​បញ្ជាក់​ថា ក្រសួង​អនុញ្ញាត​ឱ្យក្រុមហ៊ុន​រ៉ូយ៉ាល់ រេលវេ បន្ត​ប្រតិបត្តិការ​ដឹកជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ តាមផ្លូវ​ដែក​ភាគ​ខាងត្បូង​ដដែល។

ទន្ទឹម​នឹង​នេះ ក្រសួង​សាធារណការ នឹងរៀបចំ​នីតិ​វិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ដែលមាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុងនោះ​អាចមាន​ការ​ចូលរួម​ពី​ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ​នេះ​ផងដែរ ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង ឱ្យ​សមស្រប​ទៅនឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុន​នាំចេញ​និង​នាំចូល ពាណិជ្ជករ កសិករ និង​អ្នក​ដំណើរ ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​ធ្វើឱ្យមាន​ភាព​ជឿជាក់ មាន​សុវត្ថិភាព និង​មាន​តម្លៃ​សមរម្យ។

ការ​ចេញ​សេចក្តី​ជូនដំណឹង​ខាងលើនេះ បន្ទាប់​ពី​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ក្នុងវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី២៩ ខែមីនា​កន្លងទៅថា រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​អាជីវកម្ម​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ រេលវេ របស់​លោក​ឧកញ៉ា គិត ម៉េង ក្នុង​ប្រតិបត្តិការ​ផ្លូវ​ដែក​នៅ​កម្ពុជា។

សម្តេច​បញ្ជាក់​ថា ​ការ​គ្រប់​គ្រង​ប្រតិបត្តិការផ្លូវ​ដែក​ត្រូវបាន​ប្រគល់​ទៅឱ្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​នីតិវិធី​​ដំណើរការ​ឡើងវិញ មុន​នឹង​ឈាន​ដល់ការ​ដាក់​ឱ្យដេញថ្លៃ​ជាសាធារណៈ​ជ្រើសរើស​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់ ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ផ្លូវដែក​នៅកម្ពុជា មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​លក្ខណៈ​ទំនើប​ជឿនលឿន

ជុំវិញ​ការ​សម្រេច​នេះ សម្តេចតេជោ បញ្ជាក់​នៅ​ចំពោះ​មុខ​លោក ឧកញ៉ា គិត ម៉េង ថា​វា​មិនមែន​ជា​ទណ្ឌកម្ម​នោះទេ ផ្ទុយ​ទៅវិញ វាគឺ​ជាការ​ជួយ​មិនឱ្យ​ក្រុមហ៊ុន​ជួប​ការ​ដួលរលំ ហើយ​ថែម​ទាំង​បើក​ឱកាស​ឱ្យ​ក្រុមហ៊ុន​នេះ ចូលរួម​ដេញថ្លៃ​ទទួលសិទ្ធិ​វិនិយោគ​វិញ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;