​Son ​មាន​បច្ចេកទេស​ខ្ពស់ដល់​ថ្នាក់​នេះ ​ទើប​អ្នក​គាំទ្រ​ហៅ "Sonaldo”

  • 2019-04-06 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ Heung Min Son ត្រូវ​បាន​អ្នក​គាំទ្រ​ទាំង​នៅ​អាស៊ី ​និង​អឺរ៉ុប​ ជាពិសេស​អ្នក​គាំទ្រ​បាល់​ទាត់អង់គ្លេស បាន​ដាក់​ឈ្មោះ​ក្រៅ​ថា "Sonaldo" ​បន្ទាប់​ពី​រូបគេ​ចាប់​ដៃ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង Harry Kane បង្ក​ព្យុះ​ភ្លៀង​ដល់​ក្រុម​គូ​ប្រកួត​ ទាំង​នៅ​អង់គ្លេស​ និង​ជម្រើស​ជាតិ ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ ​ចុង​ក្រោយ​នេះ ។

Son អបអរពេលស៊ុតចូល | រូបភាព៖ goal
​កីឡាករ​ពាក់​អាវ​លេខ ៧ ទាំង​ជម្រើស​ជាតិ និង​ក្លឹប​រូប​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​បាល់ ​ចែក​បាល់​ឲ្យ​មិត្ត​រួម​ក្រុម និង​សម្រេច​ទី ​ដែល​អាច​ចាត់​ចូល​ជា​កីឡាករ​លំដាប់​ពិភពលោក។

​ទោះ​រូប​គេ​មិន​បាន​ធ្វើ​ស្ទាយ​អបអរ​គ្រាប់​បាល់​(ហ្ស៊ូៗៗ..) តាម​តារា​ក្នុង​ចិត្ត​របស់​គេ Cristiano Ronaldo ​ក៏​ប៉ុន្តែ​មាន​កាយវិការ​មួយ​ចំនួន ​ពេល​ដែល​គេ​ស៊ុត​ចូល ក៏​មិន​អាច​គេច​ផុត​ពី​ក្រសែភ្នែក​អ្នក​តាមដាន​បាន​ឡើយ។

Son ពេលប្រកួតពាន Asian Game 2018 ប៉ះជប៉ុនវគ្គផ្តាច់ព្រ័ត្រ | រូបភាពផ្តល់សិទ្ធដោយ៖ router

ជាមួយ​នឹង​ទេពកោសល្យ​ពី​កំណើត​ បូក​នឹង​ការ​ខិតខំ​ហ្វឹកហាត់ Son បាន​ជួយ​ឲ្យ​កូរ៉េ​ខាង​ត្បូង យក​ឈ្នះ​ជប៉ុន ទទួល​បាន​មេដាយ​មាស​​ក្នុង​ពាន​រង្វាន់ Asian Game 2018។ រូបគេបានឈ្នះពានបុគ្គល​ជាច្រើន ដែលមានត្រួសៗដូចជា កីឡាករល្អបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង ៣ ដង(២០១៣,២០១៤ និង ២០១៧) កីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី ៣ ដង(២០១៤, ២០១៥ និង ២០១៧) ឈ្នះពានអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ FA Cup រដូវកាល ២០១៧-២០១៨ និងឈ្នះពានគ្រាប់បាល់ល្អបំផុតនៅ PL ប្រចាំខែវិច្ឆិការ ២០១៨ ផង​ដែរ។

​Son បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​នៅ​អាស៊ាន ហើយ​ថ្មីៗ​នេះ Son ​ក៏​បាន​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ដំបូង​គេ ដែល​អាច​រក​គ្រាប់​បាល់​បាន​នៅ​កីឡដ្ឋាន​ថ្មី​របស់ Spurs ថែម​ទាំង​ផង៕

ចង់​ដឹង​ច្បាស់​ទស្សនា​បច្ចេកទេស​របស់ Son ខាងក្រោម​នេះ៖

Son ត្រូវមិត្តរួមក្រុមលើកបោះអបអរពេលយកឈ្នះជប៉ុន ដណ្តើមបានមេដាយមាស Asian Game
Son អបអរពេលស៊ុតចូល | រូបភាព៖ theguardian

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;