៣ខែដើមឆ្នាំ២០១៩ កម្ពុជា ប្រមូលពន្ធ-អាករ បានជាង ៨០០លានដុល្លារ
- 2019-04-08 04:52:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ខែដើមឆ្នាំ២០១៩ កម្ពុជា ប្រមូលពន្ធ-អាករ បានជាង ៨០០លានដុល្លារ
ចន្លោះមិនឃើញ
សរុបរយៈពេល ៣ខែនៃឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ) មានចំនួន ៣៣៣៩,០៧ប៊ីលានរៀល (ជាង ៨៣៤,៧៧លានដុល្លារ) ស្មើនឹង ៣៦,៤៨% នៃផែនការប្រចាំឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ចំណូលពន្ធ-អាករ សម្រាប់រយៈពេល ៣ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ២៩២,៦៥ ប៊ីលានរៀល (ប្រមាណជា ៧៣,១៦លានដុល្លារ) ស្មើនឹង ១២,៣៥%។
គិតក្នុងខែមីនា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ១៩០៤,១៦ប៊ីលានរៀល (ប្រមាណជា ៤៧៦,០៤លានដុល្លារ) ស្មើនឹង ២០,៨០% នៃផែនការប្រចាំឆ្នាំ។ ចំនួននេះកើនឡើង ១១៨,០៧ប៊ីលានរៀល (ប្រមាណជា ២៩,៥២លានដុល្លារ) ស្មើនឹង ៦,៦១% បើធៀបនឹងខែមីនា ឆ្នាំ២០១៨៕