សម្តេច ហ៊ុន សែន ចង់ឱ្យ​ជនជាតិ​ខ្មែរ ក្លាយជា​សេដ្ឋី​កាន់តែ​ច្រើន​ទៅៗ

  • 2019-04-10 01:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេចចង់​ឱ្យ​ជនជាតិ​ខ្មែរ ក្លាយជា​សេដ្ឋី​កាន់តែ​ច្រើន​ទៅៗ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សមាគម​សម្ព័ន្ធខ្មែរ-ចិន នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពីថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​លើកឡើង​ថា នេះ​មិនមែន​ជាការ​រើសអើងទេ ប៉ុន្តែ​ប្រទេស​នីមួយៗ​សុទ្ធតែ​ចង់ឱ្យ​ជនជាតិ​របស់ខ្លួន​មាន​សេដ្ឋី និង​អ្នកមាន​ច្រើន។

ប្រមុខ​រាជរដ្ឋាភិបាល​បន្ថែម​ថា នៅក្នុង​ចំណោម​ជនជាតិ​ខ្មែរ បើ​គិត​ពីអ្នក​មាន​ប្រាក់ពី ២០លាន​ដុល្លារ​ឡើងលើ ប្រហែល​ជាមាន​ចំនួន​មិន​តិចទេ ហើយបើ​គិត​ពីអ្នក​មាន​ប្រាក់​ចាប់ពី ១លាន​ដុល្លារ​ឡើងលើ ក៏មាន​ចំនួន​មិនតិច​ដែរ។ បើ​ប្រៀបធៀប​នឹងឆ្នាំ​១៩៧៩ អ្នកដែល​មាន​ប្រាក់​ចាប់ពី ១០០ដុល្លារ​ឡើងលើ គឺមាន​តិចតួច​ទេ។ យ៉ាងណា​សម្តេច​បញ្ជាក់​ថា ការ​លើកឡើង​នេះ គឺ​សំដៅ​ទៅលើ​អចលនទ្រព្យ​របស់​អ្នក​ទាំងនោះ ពុំ​មែន​ជា​សាច់ប្រាក់​នោះទេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;