Arsenal ហក់​ឡើង​លេខ៤ ពីលើ Chelsea និង Man Utd

  • 2019-04-16 00:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កាំភ្លើងធំ Arsenal បាន​ផ្លោះ​ពី​លេខ ៦ មក​ឈរ​លេខ ៤ ក្នុងតារាង​ Premier League លើ​គូ​ប្រកួត​ប្រជែង Chelsea និង Manchester United ក្រោយ​ឈ្នះ Watford ១-០ កាលពីយប់មិញនេះ។

១គ្រាប់​ដ៏​មានន័យ​សម្រាប់​ក្រុម​លោក Unai Emery រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ហ្គាបុង Pierre-Emerick Aubameyang នៅ​ ១០នាទី​ដើមតង់ទី១ ក្រោយ​ពី​អ្នកចាំទី Ben Foster របស់ Watford ភ្លាត់​ស្នៀត (វីដេអូ​ហាយឡាយ​មាន​នៅ​ផ្នែក​ខាងក្រោមនៃអត្ថបទ)។

Aubameyang អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
១នាទី​ក្រោយ​មក គឺ​នៅ​នាទី ១១ Deeney ដែលជា ប្រធាន​ក្រុម​ Watford ត្រូវ​បាន​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម បណ្ដេញ​ចេញពី​ការប្រកួត ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​ Lucas Torreira។

យ៉ាងណាក្ដី Arsenal ដែល​មាន​គ្នា​លើស​ម្នាក់ដល់​ទៅ ៨០នាទី​នោះ មិន​អាច​បន្ថែម​គ្រាប់​បាល់​បានទេ រហូត​ចប់​ការប្រកួត។

Deeney តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​ក្រោយ​ទទួល​កាត​ក្រហម (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

៣ពិន្ទុ​បន្ថែម​នេះ ធ្វើ​ឲ្យកាំភ្លើងធំ មាន ៦៦ពិន្ទុ ក្នុង ៣៣ប្រកួត។ ៥ប្រកួត​ដែល​នៅ​សល់ គឺ​ត្រូវ​ប៉ះ Crystal Palace, Wolves, Leicester, Brighton និង Burnley៕

សូមទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;