លោក ពូទីន និង​លោក គីម ជុងអ៊ុន នឹង​ជួប​គ្នា​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត

  • 2019-04-19 03:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹង​ធ្វើទស្សនកិច្ច​នៅ​រុស្ស៊ី នាចុង​ខែ​មេសា​ខាងមុខ ក្នុង​នោះ​លោក​នឹងជួប​ប្រធានាធិបតី វ្លាឌីមៀ ពូទីន ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត។ នេះ​បើតាម​ការ​ប្រកាស​របស់​វិមាន​គ្រីមឡាំង កាលពី​ថ្ងៃទី១៨ ខែ​មេសា ឆ្នាំ​២០១៩។

ទោះជា​យ៉ាងណា វិមាន​គ្រីមឡាំង មិន​បាន​បញ្ជាក់​លម្អិត​អំពី​កាល​បរិច្ឆេទ​ និង​ទីតាំង​ជាក់លាក់ នៃ​កិច្ចប្រជុំ​កំពូល​នេះ​ទេ។ ប៉ុន្តែ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង និង​ជប៉ុន បាន​អះអាងថា កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង​នៅ​ចុងបូព៌ា​រុស្ស៊ី។

លោក ពូទីន បាន​បញ្ជាក់​ជាយូរ​មកហើយ​ពីការ​ត្រៀមខ្លួន​ជួប​ជាមួយ​លោក គីម ជុងអ៊ុន។

គួរ​កត់សម្គាល់​ថា ការ​បញ្ចេញ​ព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង បាន​ធ្វើតេស្ត​អាវុធថ្មី​ កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​ការ​ត្រួតពិនិត្យ​ផ្ទាល់​របស់​លោក គីម ជុងអ៊ុន។

សូម​រំលឹកថា មេដឹកនាំ​កំពូលរុស្ស៊ី និង​កូរ៉េខាងជើង បាន​ជួប​ប្រជុំគ្នា​ចុងក្រោយ​បំផុត​កាលពីឆ្នាំ​២០១១ គឺ​នៅពេល​លោក គីម ជុងអ៊ីល បាន​ធ្វើដំណើរ​ទៅ​កាន់​តំបន់​ស៊ីបេរី​នៃ​ប្រទេស​រុស្ស៊ី ដើម្បីជួប​លោក ឌីមីទ្រី ម៉េដវេដេវ ដែល​ពេលនោះ​លោក​ជាប្រធានាធិបតី​រុស្ស៊ី៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;