ក្រសួង​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​លើសឈាម ​៤​ប្រភេទ

  • 2019-04-19 06:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រសួង​សុខាភិបាល បានប្រកាស​បញ្ឈប់​ឲ្យប្រើ​ប្រាស់នូវ​ថ្នាំ​លើសឈាម ចំនួន​ ៤​ ប្រភេទ ក្រោយ​រកឃើញថា ថ្នាំ​លើសឈាម​​ទាំងនោះ បង្ក​ឲ្យមាន​ជំងឺមហារីក​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី​១០ មេសា​កន្លងទៅ។​

ឱសថ​លើស​ឈាម​ទាំង ៤ ប្រភេទ​នោះ រួមមាន៖ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet និង LANZAAR Tablet។

​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ក្រសួង នឹង​បន្ត​ធ្វើ​ការត្រួតពិនិត្យ និង​តាមដាន​ជា​បន្ត​ទៀត​ចំពោះ​បញ្ហា​នេះ ហើយ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ បាន​ជួប​ ឬ​ប្រទះឃើញ​ឱសថ​ទាំងអស់​ខាងលើនេះ មាន​ចរាចរណ៍ក្នុងប្រទេស​កម្ពុជា សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរសព្ទ​៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕

សូមអាន​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ ខាងក្រោមនេះ៖

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;