Liverpool ឡើង​លេខ ១ ជាថ្មី ខណៈ​លីគ​កំពូល​អង់គ្លេស កាន់តែជិត​ចប់

  • 2019-04-22 01:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្ស​ក្រហម Liverpool បាន​ឡើង​ឈរ​កំពូល​តារាង English Premier League លើ​ក្រុម​គូប្រជែង Manchester City ជាថ្មី ក្រោយ​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Cardiff ២-០ យប់មិញនេះ។

លទ្ធផល​នេះ ជួយ​ឲ្យក្រុម​លោក Jurgen Klopp មាន ៨៨ពិន្ទុ ក្នុង ៣៥ប្រកួត លើស​ក្រុម Man City ២ពិន្ទុ ប៉ុន្តែ City សល់ ១ប្រកួត​ក្នុងដៃ។

រូបភាព​ផ្ដល់សិទ្ធិដោយ Reuters
លោក Klopp បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា ជ័យជម្នះ​នេះ គឺ​កើតឡើង​ដោយសារ​កម្លាំង​ចិត្ត​ដែល​ទទួល​បាន​ពី​អ្នក​គាំទ្រ​នៅទូទាំង​ពិភពលោក មិនមែន​ដោយសារ​តែ​ដើម្បី​ប្រជែង​ពាន​តែមួយ​មុខ​នោះទេ។

សូមបញ្ជាក់ថា ៣ប្រកួត​ចុងក្រោយ​របស់ Liverpool គឺត្រួវប៉ះ Huddersfield, Newcastle និង Wolves ខណៈ ៤ប្រកួត​នៅ​សល់​ចុងក្រោយ​របស់ Man City គឺត្រូវប៉ះ Man Utd, Burnley, Leicester និង Brighton៕

រូបភាព​ផ្ដល់សិទ្ធិដោយ Reuters

សូមទស្សនា​វីដេអូហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;