សម្តេច ហ៊ុន សែន ស្នើសុំ​ផ្លូវដែក​ចំនួន ១៤០​គីឡូម៉ែត្រ​ពីថៃ

  • 2019-04-22 04:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 357

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឱ្យដឹង​ថា សម្តេច​បាន​ស្នើសុំ​នាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា នូវ​ផ្លូវដែក​ដែលថៃ ឈប់ប្រើប្រាស់ ដែលមាន​ប្រវែង ១៤០​គីឡូម៉ែត្រ។  ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥ នាព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩។

សម្តេច​ ហ៊ុន សែន បញ្ជាក់​យ៉ាងដូច្នេះថា៖ «ឥឡូវនេះ ដោយសារថៃ នៅសល់​ផ្លូវដែក​ចំនួន ១៤០គីឡូម៉ែត្រនេះ គឺ​ខ្ញុំ​បាន​ស្នើសុំ​ឱ្យគាត់​ជួយ​ផ្តល់​ដែក​នេះ ព្រោះ​គាត់​អត់​ប្រើ​តទៅទៀត អ៊ីចឹងទេ យើងយក​មក​ប្រើ​ក្នុងប្រទេស​របស់យើង ដើម្បីយើង​តភ្ជាប់​បន្ថែម។ ចាស់​របស់​ថៃ តែថ្មី​នៅ​កម្ពុជា»។

ជាមួយគ្នា​នោះ សម្តេច​ក៏បាន​ឱ្យដឹង​ដែរថា ផ្លូវ​ដែក​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន គឺ​ជាផ្លូវ​ដែក​ចាស់​របស់​ម៉ាឡេស៊ី ដែល​ផ្តល់​ឱ្យ​កម្ពុជា​ចំនួន ២០០តោន។ «ចាស់​នៅម៉ាឡេស៊ី តែមកថ្មីនៅកម្ពុជា»។

សូម​ជម្រាប​ដែរថា ថៃ ក៏បាន​សម្រេច​ប្រគល់​រថភ្លើង​មួយ​គ្រឿង​ដែលមាន ៤ទូ មកឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដែល​ពិធីចុះ​ហត្ថលេខា​ប្រគល់-ទទួលនេះ ធ្វើឡើង​នៅថ្ងៃទី២២ ខែមេសានេះ​ផងដែរ ក្រោម​អធិបតីភាព​នាយករដ្ឋមន្រ្តី​ទាំង២៕

អត្ថបទ៖ សំភី

;