កម្ពុជា ចុះ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក និង​ទទួល​​រថភ្លើង​ពីថៃ​ជាផ្លូវការ

  • 2019-04-22 07:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​រដ្ឋមន្រ្តី​ដឹកជញ្ជូន​ថៃ បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើការ​ដឹក​ជញ្ជូន​តាមផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ និង​ចូលរួម​ក្នុង​ពិធី​ប្រគល់-ទទួល ក្បាលរថភ្លើង (DMU) ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះ​រាជាណាចក្រ​ថៃ ជូន​រាជរដ្ឋាភិបាល​នៃព្រះ​រាជាណាចក្រ​កម្ពុជា។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ នាថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ថ្លែងនៅ​ក្នុង​ពិធី​នេះ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បានមាន​ប្រសាសន៍​ថា នេះជា​យុទ្ធសាស្រ្ត និងជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ទាំងពីរ កម្ពុជា-ថៃ ក្នុងការ​តភ្ជាប់​ផ្លូវដែក​សារ​ជាថ្មី ក្រោយពី​បាន​កាត់ផ្តាច់​នៅឆ្នាំ​១៩៧៣ ដោយសារ​សង្គ្រាម​នៅ​កម្ពុជា។ កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើការ ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន តាម​ផ្លូវដែក និង​ការ​តភ្ជាប់​ផ្លូវដែក​កម្ពុជា និង ថៃ គឺ​នឹង​នាំមកនូវ​កាលានុវត្តភាព​ថ្មី សម្រាប់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវដែក ដែលជា​មធ្យាបាយ​ដឹក​ជញ្ជូន​ទំនិញ ដ៏មាន​ប្រសិទ្ឋភាព មាន​តម្លៃ​ថោក និងមាន​សុវត្ថិភាព​ខ្ពស់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​ទាំងពីរ និង​រួមចំណែក​ក្នុងការ​តភ្ជាប់ និង​អភិវឌ្ឍ​តំបន់​អាស៊ាន និង​មហា​អនុតំបន់​មេគង្គ​ផងដែរ។

សម្តេច ហ៊ុន សែន បន្ត​ថា ផ្លូវដែក​ពីភ្នំពេញ មក​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា-ថៃ ដែលមាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ គឺត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា​ស្តារឡើងវិញ​រួចហើយ ថ្វីត្បិតតែ​មិនទាន់​មាន​លក្ខណៈ​ស្តង់ដារ និងទំនើប​ក៏ពិតមែន ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ​យុទ្ធសាស្ត្រ និង​ផែនការ ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​ដែលជា​ឆ្អឹងខ្នង​នៃការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា។

ជាមួយគ្នានេះ​ផងដែរ រាជរដ្ឋាភិបាល​ថៃ បានជួយ​សាងសង់​ជាថ្មី​នូវ​ស្ពាន​ផ្លូវដែក ព្រំដែន​កម្ពុជា-ថៃ អូរជ្រៅ​ប្រវែង ៤៣​ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​សាងសង់​ប្រមាណ ១លាន​ដុល្លារ​អាមេរិក និងស្ពាន​ផ្លូវរថភ្លើង​ប៉ោយប៉ែត-អរញ្ញប្រាថេត ប្រវែង ៤៥​ម៉ែត្រ ត្រូវបាន​ស្ថាបនា​ឡើងវិញ ដោយ ជំនួយ​ឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ និងបាន​ធ្វើពិធី​តភ្ជាប់ កាលពីថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រោម អធិបតីភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

ចំពោះ​រថភ្លើង​ប្រភេទ DMU ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ​នេះ រួមមាន៖ ក្បាល រថភ្លើង​ចំនួន​១គ្រឿង និង​ទូ​ដឹកអ្នក​ដំណើរ​ចំនួន៤ ដែលអាច​ផ្ទុកអ្នក​ដំណើរ​បាន ៣២០​នាក់ (៨០នាក់ ក្នុង​ទូ​នីមួយៗ)។ ជាមួយគ្នា​នេះ រាជរដ្ឋាភិបាល​ថៃ ក៏បាន​បណ្តុះបណ្ដាល​ពាក់ព័ន្ធ​នឹង​បច្ចេក​ទេស​ក្នុងការ​ប្រើប្រាស់​ទូរថភ្លើងថ្មី​នេះ​ជាមុន​ដល់​មន្រ្តី​បច្ចេកទេស​ផ្លូវដែក​កម្ពុជា ចំនួន ៩នាក់​ផងដែរ។

បន្ទាប់​មក នាយករដ្ឋមន្រ្តី​ទាំង២ ព្រមទាំង​គណៈ​ប្រតិភូ បាន​អញ្ជើញ​ធ្វើដំណើរ​រួមគ្នា​តាមខ្សែ​រថភ្លើង​ពី​ស្ថានីយ​បានក្លងលឹក​នៃ​ប្រទេស​ថៃ ឆ្ពោះមក​កាន់​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​នៃ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;