អតីត​អ្នកប្រដាល់​ បឺត ខាំ វិភាគ​ថា សុខ ធី នឹងឈ្នះរ៉តថាំង ដោយសារ​ហេតុផល ៤

  • 2019-04-25 09:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​អ្នកប្រដាល់​កម្រិតកំពូល​របស់​កម្ពុជា បឺត ខាំ បាន​បញ្ចេញ​ទស្សនៈ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួនថា អ្នកប្រដាល់​កម្ពុជា សុខ ធី ហៅកាកា នឹងឈ្នះ​អ្នកប្រដាល់ថៃ Rodtang Jitmuangnon នៅ​សង្វៀន ONE Championship នា​ថ្ងៃ​ទី១០ ខែឧសភា ខាងមុខ។

បឺត ខាំ ពេល​នៅ​ជា​អ្នកប្រដាល់
បឺត ខាំ បាន​សរសេរថា៖ "ខ្ញុំបានអានព័ត៌មាន​អំពីអ្នកវិភាគ​ប្រដាល់​ថៃ​ដ៍ល្បី​ទាំង៣នាក់​នោះ​រួច​ហើយ (អត្ថបទ​របស់ [ខ្លីៗ]) ហើយ​ក៏​បាន​មើល Rodtang វ៉ៃជាមួយ Nasukawa រួចហើយដែរ។ អ្នកវិភាគ​ទាំង ៣រូបនោះ សុទ្ធតែវិភាគខាងទាំងអស់"។

អតីត​អ្នកប្រដាល់​លេចធ្លោ​រូបនេះ បាន​បង្ហាញ​ហេតុផល ៤ ដែល​ សុខ ធី អាច​ឈ្នះ Rodtang បានដោយ​ពិន្ទុ ឬដោយសន្លប់។ ហេតុផល​ទាំង ៤ នោះ រួមមាន៖

ទី១. សុខ ធី រឹង ហើយល្អបិទ

ទី២. សុខ ធី ស៊ុស​ល្អ ហើយ​វ៉ៃ​ចេញ​ញាប់​ជាងមុន

៣. សុខ ធី ពូកែវ៉ៃក្បាលពោះជាង Nasukawa

៤. សុខ ធី កណ្តាប់​ដៃ អាចធ្ងន់ជាង Rodtang

សូមបញ្ជាក់ថា អ្នកវិភាគ​ថៃ ៣រូប បាន​បញ្ចេញ​ទស្សនៈ​នៅ​លើ [ខ្លីៗ] កាលពី​ពេលថ្មីៗ​នេះ ដោយ​សុទ្ធ​តែ​វិភាគ​ថា Rodtang នឹងឈ្នះ​សុខ ធី។ ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​អាន​អត្ថបទ​វិភាគនោះ អាច​ចុច​ត្រង់នេះ ដើម្បីអាន៖ ( អ្នកវិភាគ​ប្រដាល់​​ថៃ​ ៣រូប បញ្ចេញ​ទស្សនៈ​បែបណា រវាង សុខ ធី និង រ៉តថាំង នៅ ONE? )។

សុខ ធី នឹង​ប៉ះ Rodtang ក្នុង​ព្រឹត្តិការណ៍ ONE: WARRIORS OF LIGHT នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០១៩៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;