ក្រុមហ៊ុន​ចិន ប្រាប់​សម្តេច ហ៊ុន សែន​ថា ការ​រកស៊ី​​ផ្លូវដែក មិន​ចំណេញ​ទេ

  • 2019-04-29 01:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 219

ចន្លោះមិនឃើញ

លោក ឆិន ហ្វិនជាន ប្រធាន​ក្រុមប្រឹក្សា​ភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវរថភ្លើង​របស់​ប្រទេសចិន បាន​និយាយថា ការ​រកស៊ីផ្លូវដែក​មិន​ចំណេញ​នោះទេ ក៏​ប៉ុន្តែលោក​មានបំណង​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា គឺមាន​គោលបំណង​ជួយជាតិ​កម្ពុជា និងជាការ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើយ៉ាង​ណា​រួមគ្នា​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុងប្រទេស​កម្ពុជា។ លោក​ថ្លែងដូច្នេះ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៩ នៅក្រុង​ប៉េកាំង ប្រទេស​ចិន។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

លោក​បាន​ឱ្យដឹងថា ក្រុមហ៊ុន​របស់​លោក គឺជា​ក្រុមហ៊ុន​ធំ​ដែល​បាន​សាងសង់​ផ្លូវដែក​បាន ២ម៉ឺន​១ពាន់​គីឡូម៉ែត្រ​ហើយ ហើយក៏​បាន​សាងសង់​នៅក្នុង​ប្រទេសចិន​ផង និង​ក្រៅប្រទេស​ផង។

ក្នុង​ជំនួបនេះ សម្តេច ហ៊ុន សែន បាន​ណែនាំឲ្យ​លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើការ​ដឹកនាំ​ក្នុងការ​ចរចា​ជាមួយភាគី​ចិន ដើម្បី​នាំយក​នូវក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្លូវដែក​របស់ចិន មក​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ រ៉ួយាល់ រេលវេ ដើម្បី​ឱ្យ​ការដឹក​ជញ្ជូន​ផ្លូវដែក​កមក្ពុជា កាន់តែ​មាន​ប្រសិទ្ធភាព ពោលគឺ​សម្តេច​បានជំរុញ​ឲ្យភាគី​កម្ពុជា និងចិន ធ្វើការងារនេះ​ឲ្យបាន​ឆាប់រហ័ស ខិតខំ​បង្កើន​ល្បឿននៃ​ការដំណើរការ​រថភ្លើង៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;