អភិបាល​ខេត្ត​​វ័យក្មេងជាងគេ ទាំង ៥រូប

  • 2019-05-03 07:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ប្រហែល​ជា​បាន​ស្គាល់​អភិបាល​ខេត្ត-រាជធានី​ទាំង ២៥រូប ដែល​កំពុង​កាន់តំណែង​ហើយ តាមរយៈអត្ថបទមុនរបស់ [ខ្លីៗ] (សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​អាន សូម​ចុច​ត្រង់នេះ)​។

ថ្ងៃនេះ [ខ្លីៗ] សូម​លើក​យក​អភិបាល​ខេត្ត ៥រូប ដែល​មាន​វ័យ​ក្មេង​ជាង​គេ មក​បង្ហាញ​ជូន​ប្រិយមិត្ត ដែល​មាន​ដូចខាងក្រោម៖

១. លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប (ចូលកាន់​តំណែង​កាលពីខែធ្នូ ឆ្នាំ២០១៨)។ ​បច្ចុប្បន្ន លោក ទៀ សីហា មានអាយុ ៣៩ឆ្នាំ (កើត​ខែសីហា ឆ្នាំ១៩៨០)។

លោក ទៀ សីហា
**២. លោកស្រី មិថុនា ភូថង** អភិបាល​ខេត្ត​កោះកុង (ចូល​កាន់​តំណែងកាលពីខែមិថុនា ឆ្នាំ២០១៧)។ បច្ចុប្បន្ន លោក​ស្រី មិថុនា ភូថង មានអាយុ ៣៩ឆ្នាំ (កើត​ឆ្នាំខែមិថុនា ឆ្នាំ១៩៨០)។
លោកស្រី មិថុនា ភូថង

៣. លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​ព្រះវិហារ (ចូល​កាន់​តំណែង ខែសីហា ឆ្នាំ២០១៦)។ បច្ចុប្បន្ន លោក អ៊ុន ចាន់ដា មានអាយុ ៤៣ឆ្នាំ (កើតខែកក្កដា ឆ្នាំ១៩៧៦)

លោក អ៊ុន ចាន់ដា

៤. លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង (ចូលកាន់​តំណែង ខែមករា ឆ្នាំ២០១៦)។ បច្ចុប្បន្ន លោក ជា សុមេធី មានអាយុ ៤៣ឆ្នាំ (កើតខែមិថុនា ឆ្នាំ១៩៧៦ (មិថុនា)។

លោក ជា សុមេធា

៥. លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ (ចូលកាន់តំណែង ខែវិច្ឆិកា ឆ្នាំ២០១៨)។ បច្ចុប្បន្ន លោក ប៉ែន កុសល្យ មាន​អាយុ ៤៤ឆ្នាំ​ (កើត​ខែមករា ឆ្នាំ១៩៧៥)។

លោក ប៉ែន កុសល្យ

ចុចអានអត្ថបទទាក់ទង៖ មកស្គាល់អភិបាលខេត្ត-រាជធានី ទាំង ២៥រូប ដែល​កំពុង​កាន់​តំណែង

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;