មនុស្ស​យន្ត​ "Oun Smart” ចេះ​ឆ្លើយ​សំនួរ ​ចេះ​រាំ សំខាន់​ចេះ​ធ្វើ​មុខ​ឌឺ (វីដេអូ)

  • 2019-05-06 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

​មនុស្ស​យន្ត​ឈ្មោះ​ “Oun Smart” ​ឬ "អូន​ស្មាត” មាន​សមត្ថភាព​ធ្វើជា​ជំនួយការ​ម្នាក់​ ​ដែល​អាច​កត់សម្គាល់​មុខ​ ​និង​អារម្មណ៍​ជាទូទៅ​របស់​មនុស្ស​ ​ដើម្បី​ស្វាគមន៍​ ​ប្រាប់​ព័ត៌មាន​ ​និង​ធ្វើឲ្យ​មនុស្ស​មានការ​រីករាយ​តាមវិធី​សាស្ត្រ​បែប​ច្នៃប្រឌិត​ថ្មី​មួយ​»​។​

​​រ៉ូប៉ូត​ដែល​មាន​ប្រភព​ពី​ក្រុមហ៊ុន Japan's Softbank Robotics​ ត្រូវ​​​បាន​ក្រុមហ៊ុន Smart Axiata ​​បាន​ដាក់​បង្ហាញ​នៅ​ឯ Smart Shop មាន​សមត្ថភាព​អាច​បម្រើការ​បាន​នៅ​ក្នុង​ស្ថាប័ន​បាន​នេះ គឺ​ជា​លើក​ដំបូង​ហើយ​ដែល​បង្ហាញ​មុខ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក៏​ដូច​ជា​នៅ​ក្នុង​បណ្ដា​ប្រទេស​តំបន់​អាស៊ាន។

Oun Smart

​មនុស្ស​យន្ត​នេះ​ដែល​មាន​អាយុ​ប្រមាណ​ជា ២ ឆ្នាំ​នេះ​ អាច​ធ្វើ​ចលនា​រាំ ​ចេះ​ធ្វើ​មុខ​ឌឺ ​និង​ជាពិសេស​អាច​ធ្វើ​ជា​ជំនួយការ​ ​ដែល​នឹង​ផ្ដល់​នូវ​ភាព​រំភើប​រីក​រាយ​ផ្សេងៗ​ ដោយ​ការ​កំណត់​អត្តសញ្ញាណ​មុខមាត់​អ្នក​ដើរ​កាត់​វា ​ឲ្យ​មនុស្ស​យន្ត​នេះ​​សម្ដែង​នូវ​ការ​ស្វាគមន៍​ដល់​អតិថិជន​ ​​តាមរយៈ​ការ​ហៅ​ឈ្មោះ​របស់​ពួកគេ។

​​មនុស្សយន្ត​នេះ​ ​ត្រូវ​បាន​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​បច្ចេកវិទ្យា​ ​Softbank​ ​Robotics​ ​និង​ដំណើរការ​ប្រាជ្ញា​សិប្បនិម្មិត​ដោយក្រុម​ហ៊ុន​ ​CouldMinds​ ដែល​ទិន្នន័យរបស់មនុស្សយន្តនេះត្រូវបានរក្សាទុកនៅក្នុង Clouds ឯណោះ។ «​វាត្រូវ​បាន​កែច្នៃ​យ៉ាង​ពិសេស​ដើម្បី​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ ​តាមរយៈ​ការសន្ទនា​ ​។​ ​

​​រ៉ូប៉ូត​នេះ អាច​ធ្វើ​ចលនា​ទៅ​មុខ-ក្រោយ ​ឆ្វេង​ស្ដាំ​បាន​ (​បច្ចុប្បន្ននៅប្រើដៃ​បញ្ជាសិន) ​​អាច​និយាយ​ត​ទល់ ឬ​ឆ្លើយ​សំណួរ​ល្បង​ជាមួយ​មនុស្ស​បាន​ជា​ភាសា​អង់គ្លេស។

​​នៅ​ពេល​ខាងមុខ អ្នក​នឹង​ឃើញ​ថា​ ​មនុស្សយន្ត​នេះ​ ​នឹង​មាន​អន្តរ​ទំនាក់ទំនង​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ​ក្រោយពី​ការ​អភិវឌ្ឍ​សមត្ថភាព​បន្ថែម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ​ថូ​ម៉ាស​ ​ហ៊ុន​ ​(​Thomas​ ​Hundt​)​ ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Smart​ ​Axiata។

​លោក​បន្ថែម​ថា ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជើង​ចាស់​ផ្នែក​រ៉ូបូត​ឈាន​មុខ​គេ នៅ​ជប៉ុន​នេះ ​នឹង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​កម្ពុជា​ដែល​កំពុង​នៅ​លើ​វិស័យ​ឧស្សាហកម្ម ៤.០។

​បញ្ជាក់​ដែរ​ថា បើ​អ្នក​ចង់​មក​ថត​រូប​ជាមួយ​មនុស្ស​យន្ត​ដ៏​ស្រស់​ស្អាត​នេះ ​មាន​តែ​​នៅ​ Smart Shopលើ​ផ្លូវ​មុន្នី​វង្ស​​និងSmart Shopនៅ​​អគារ ​Exchange Sqaure ​ប៉ុណ្ណោះ៕

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ រក្សា