១គ្រាប់​ពី​ចម្ងាយ ជួយឲ្យ Man City ឡើង​ឈរ​លើ Liverpool ជាថ្មី

  • 2019-05-06 23:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការស៊ុត​បញ្ចូលទី​ពី​ចម្ងាយ​ដ៏ល្អ​របស់​ខ្សែ​ការពារប្រធានក្រុម Vincent Kompany នៅនាទី ៧០ បានជួយ​ឲ្យ Manchester City យកឈ្នះ Leicester City ១-០ ក្នុង​សប្ដាហ៍ទី ៣៧ នៃ English Premier League កាលពីយប់មិញ។

Kompany អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី
៣ពិន្ទុ​បន្ថែមនេះ ក៏ជួយ​ឲ្យក្រុម​លោក​ Pep Guardiola កើន​ឡើង ៩៥ពិន្ទុ លើសក្រុម​ហង្សក្រហម Liverpool ១ពិន្ទុ ខណៈ​លីគកំពូល​អង់គ្លេស នៅ​សល់តែ ១ប្រកួត​ទៀត​ប៉ុណ្ណោះ។

ក្រោយ​ជ័យជម្នះ​នេះ Man City ត្រូវ​ការ​ឈ្នះ​តែប្រកួត​ចុងក្រោយមួយទៀត​ប៉ុណ្ណោះ ដើម្បី​លើក​ពាន​លីគ​កំពូល​អង់គ្លេស​ជា​លើក​ទី ៦ ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លឹប និង​ដើម្បី​បង្អាក់​ដំណើរ​ស្វែង​រក​ជើងឯក​លីគ​ជាលើក​ដំបូង​របស់ Liverpool គិត​ចាប់​ពីរដូវកាល ១៩៨៩-១៩៩០ មក។

Kompany ក្រោយ​ពេល​ស៊ុត​

សូមបញ្ជាក់ថា សប្ដាហ៍​ចុងក្រោយ​នៃ English Premier League ធ្វើ​ឡើង​ក្នុង​ម៉ោង​ដំណាល​គ្នាទាំង ១០គូ នា​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០១៩ ដោយ​ Man City ត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី​ក្រុម Brighton & Hove Albion ចំណែក Liverpool បើក​ទ្វារ​កីឡដ្ឋាន Anfield ស្វាគមន៍​ក្រុម Wolverhampton Wanderers។

តើរវាង Man City និង Liverpool ក្រុមណានឹងក្លាយជាជើងឯក?

សូមទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;