បឹងស្នោរ​ ជិត​មាន​អគារ​ពាណិជ្ជកម្ម​កម្ពស់ ៣៨ជាន់ ដែលមាន​តម្លៃ​ ២០០លាន​ដុល្លារ

  • 2019-05-07 02:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ និង​លំនៅឋាន​ដ៏ទំនើប ទាន់​សម័យ ដែលមាន​តម្លៃរហូត ២០០លាន​ដុល្លារ​នឹងផុសឡើង​នៅ​តំបន់ បឹងស្នោរ​ក្បែរផ្លូវជាតិ​លេខ១ ក្នុងពេល​ដ៏ខ្លីឆាប់ៗ​ខាងមុខ​នេះ។

យោងតាម​ការចុះផ្សាយ​របស់ AKP ឱ្យដឹងថា អគារ​ពាណិជ្ជកម្ម​ចម្រុះ One Central Tower នេះ មាន​កម្ពស់​៣៨​ជាន់ នៅលើ​ផ្ទៃដី ២៤ ០០០ម៉ែត្រ​ការ៉េ ត្រូវ​បានចាប់ផ្តើម​សម្ពោធ​បុកគ្រឹះ​ធ្វើ​ការសាង​សង់​ហើយ កាលពី​ព្រឹក​ថ្ងៃទី០៦ ខែ​ឧសភា ឆ្នាំ២០១៩។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល និងជា​អគ្គនាយកប្រតិបត្តិ​នៃក្រុមហ៊ុន B.I.C Group លោក យឹម ល័ក្ខណ៍ បានមាន​ប្រសាសន៍ថា  ការរៀបចំ​ពិធីបញ្ចុះបឋមសិលា​នេះ គឺជាការ​ចាប់ផ្តើម​សាងសង់នូវ​គម្រោង​អចលនទ្រព្យ​ដំបូងបង្អស់​របស់ B.I.C Group នៅក្នុង​រាជធានី​ភ្នំពេញ។

លោកបាន​បន្ដ​ថា សម្រាប់​ការ​សាងសង់ One Central ដែលមាន​រយៈពេល ២​ឆ្នាំ​កន្លះ ក្នុង​ទឹកប្រាក់​វិនិយោគ​ដំបូង​រហូត​ដល់​ទៅ ២០០​លានដុល្លារ។ នេះគឺជា​ជំហាន​ដំបូង​នៃការ​អភិវឌ្ឍ​ជាច្រើន ដើម្បី​អភិវឌ្ឍ​តំបន់​បឹងស្នោ ឱ្យទៅ​ជាតំបន់​សេដ្ឋកិច្ច​លូតលាស់​ថ្មីមួយ​ទៀត​ដែលផ្តល់​នូវការ​រស់នៅ ការងារ និងការ​កម្សាន្ត ដ៏​ទំនើប​សម្បូរបែប​លំដាប់​ពិភពលោក។

លោក​បន្ថែមថា One Central គឺជា​ការរួម​បញ្ចូលគ្នានូវ​ការិយាល័យ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​ផ្សារទំនើប មន្ទីរពេទ្យ អគារ​ស្នាក់នៅ និង​ជាតំបន់ធម្មជាតិ​បៃតង។ ជាមួយគ្នានេះ  One Central Tower មាន​ចំនួន៥អគារ ដែលក្នុង​នោះ អគារចំនួន៤ នឹងដើរ​តួជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ រួមមាន​អគារ​ការិយាល័យ ផ្សារទំនើប មន្ទីរពេទ្យទំនើប ភោជនីយដ្ឋាន​ជាដើម ហើយអគារចំនួ១ ជាប្រភេទ​លំនៅឋាន​សហកម្មសិទ្ធិ​ដ៏ទាន់​សម័យ។

ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃការរៀបចំ​ផែនការ ក្រុមហ៊ុន​បានផ្តោត​ការយកចិត្ត ទុកដាក់​យ៉ាងខ្លាំង នូវការ​ធានា​មួយ​ដែល​ត្រូវតែ​អភិវឌ្ឍ​តំបន់នេះ​ឱ្យក្លាយជា​តំបន់​សេដ្ឋកិច្ច ដ៏មាន​សក្តានុពល​ខ្លាំង​ក្លារួម​ជាមួយ​ការផ្តល់​នូវ​បរិស្ថាន​រស់នៅ​ល្អបំផុត​ដល់​ប្រជាពលរដ្ឋ។ នេះបើ​តាមការ​លើកឡើង​បន្ថែម​របស់​អគ្គនាយក B.I.C Group៕

ប្រភព៖ AKP

អត្ថបទថ្មី
;