នេះហេតុផលអ្នកគាំទ្ររឿង​ ​Avengers​ គួរទិញ​ទូរសព្ទ​ ​Avenger​

  • 2019-05-08 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នកណា​ខ្លះ​បាន​មើល​រឿង​ ​Avengers​ ​Endgame​ ​វគ្គ​ចុងក្រោយ​ខ្លះ​?​ ​យ៉ាងម៉េច​ដែរ​ល្អ​មើល៍​ឬ​អត់​គ្នាយើង​?​

​វគ្គ​ ​Endgame​ ​នេះ​មិន​ធ្វើឲ្យ​ ​Fan​ ​Avengers​ ​ខកបំណង​ទេ​ ​ព្រោះ​វា​មិន​ត្រឹមតែ​ល្អមើល​ខ្លាំង​ទេ​ ​ថែមទាំង​មាន​ឈុត​ឆាក​កំ​ប្លែង​ៗ​ថែមទៀត​ផង​ ​ជាពិសេស​នៅ​វគ្គ​ចុងក្រោយ​នេះ​ ​គឺ​មានការ​ប្រមូល​ផ្តុំគ្នា​របស់​ក្រុម​ ​Avengers​ ​ដែល​ធ្លាប់ធ្វើ​សង្រ្គាម​ជាមួយនឹង​ក្រុម​តួអង្គ​ ​Thanos​ ​កាលពី ៥ ឆ្នាំមុន​ ​ដែល​ជា​តួអង្គ​មាន​ទស្សនៈ​ផ្ទុយគ្នា​ពី​ក្រុម​ ​Avengers​ ​ក្នុង​ការ​ជួយ​មនុស្ស​តាម​បែបផែន​របស់​ពួកគេ​។​

​សង្រ្គាម​ចុងក្រោយ​នេះ​បាន​ធ្វើការ​ប្រមូល​ផ្តុំ​តួអង្គ​ទាំងអស់​ឲ្យ​មក​ជួបជុំគ្នា​ ​ដែល​បាន​ធ្វើឲ្យ​ទស្សនិកជន​នៅ​តាម​រោង​កុន​ទាំំ​ងនោះ​ ​មានការ​ហ៊ោ​កញ្រៀ​វយ៉ាង​ទ្រហឹង​អឹងកង​តែម្តង​ ​ជាពិសេស​នៅពេល​ដែល​ពួកគេ​បានឃើញ​ពី​ភាព​ខ្លាំង​របស់​ ​Hero​ ​នី​មួយ​ៗ​។​

​សង្រ្គាម​ចុងក្រោយ​ ​Avenger​ ​Endgame​ ​នេះ​ ​បាន​ធ្វើឲ្យ​តួរ​អង្គ​ ​Iron​ ​Man​ ​បាត់បង់ជីវិត​ ​វា​ពិតជា​រឿង​គួរឲ្យ​សោក​​ស្តាយ​ណាស់​!​

​ចំណែក​តួអង្គ​ ​Thanos​ ​ក៏បាន​រលាយ​បាត់​ពី​ភពផែន​ដី​ ​ដោយសារតែ​ការ​ផ្គុំគ្នា​នៃ​ត្បូង​ទាំង៦គ្រាប់​ ​(​Infinity​ ​Stone​)​ ​។​ ​បើ​ចង់​ដឹង​ថា​រឿង​នេះ​វា​ល្អមើល​ប៉ុណ្ណា​ ​លោកអ្នក​អាច​ទៅ​ទស្សនា​នៅ​តាម​រោងកុន​ ​Major​ ​Cineplex​ ​គ្រប់​សាខា​ទាំងអស់​ ​ដែល​សហការ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ ​OPPO​ ​ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​តែមួយគត់​ដែល​បាន​រចនា​ ​និង​ ​ផលិត​ទូរស័ព្ទ​ ​OPPO​ ​F11​ ​Pro​ ​Avengers​ ​Limited​ ​Edition​។​

​ម៉ូ​ឌែ​លនេះ​បាន​រចនា​រូបរាង​ថ្មី​ ​Style​ ​Marvel's​ ​Avengers​ ​Limited​ ​Edition​ ​ដើម្បី​អបអរសាទរ​រឿង​ ​Avengers​ ​Endgame​ ​របស់​ ​Marvel​ ​ជាពិសេស​ ​Fan​ ​របស់​រឿង​ ​Avengers​ ​អាច​រក​ទិញ​វា​ទុកជា​អនុស្សាវរីយ៍​នៃ​ប្រវត្តិ​សាស្រ្ត​ ​Avengers​ ​ដែល​ពួកគេ​បាន​ទស្សនា​។​

​ពីព្រោះ​ថា​គ្រាន់តែ​ប្រអប់​របស់​វា​ក៏​ឡូយ​ដែរ​ ​ដោយមាន​ភ្ជាប់​ជាមួយ​កាក់​មាស​មាន​ ​Logo​ ​Avengers​ ​អាច​បង្វិល​ចុះឡើង​បាន​។​

​ម៉ូ​ឌែ​លនេះ​មាន​ ​RAM​ ​6GB​ ​និង​ ​ROM​ ​128GB​ ​វា​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​ជំនាន់​ ​3.0​ ​ជាមួយនឹង​ថាមពល​ថ្ម​ទំហំ​ធំ​ ​4000mAh​ ​វា​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​ ​48MP​ ​វា​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ ​16​ ​MP​ ​,​ ​វា​មាន​អេក្រង់​លាត​ពេញ​ ​6.5​ ​FHD​ ​(​Panoramic​ ​Screen​)​ ​ដែល​ប្រដូច​ទៅ​នឹង​កម្លាំង​ដ៏​មហិមា​របស់​ ​Heroទាំង៦នៅក្នុង​រឿង​ ​Avengers​ ​ដូច្នេះ​ដែរ​។​ ​

OPPO​ ​F11​ ​Pro​ ​Avengers​ ​Limited​ ​Edition​ ​មានតម្លៃ​ត្រឹមតែ​ ​៣៨៩ ដុល្លារ​​ប៉ុណ្ណោះ​ ​តែ​សមត្ថភាព​វិញ​កប់​សារី​​។​

​ថ្ងៃនេះ​ទៀតសោត​យើង​សង្កេតឃើញ​វត្តមាន​អ្នកនាង​ ​ពេជ្រ​សោភា​ ​កញ្ញា​ ​រ៉េ​ត​ស៊ូ​ស្សា​ណា​ ​និង​ ​លោក​ ​Step​ ​ដែល​ជាតា​រា​តំណាង​ឲ្យ​ក្រុមហ៊ុន​ ​OPPO​ ​និង​ជាតា​រា​ចំរៀង​ដ៏​ល្បី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​បាន​បង្ហោះ​រូប​ទូរស័ព្ទ​ ​OPPO​ ​F11​ ​Pro​ ​Avengers​ ​Limited​ ​Edition​ ​នៅ​លើ​ ​Account​ ​Facebook​ ​របស់​ពួកគេ​ដ៏​ស្រស់​ស្អាត​ ​និង​ ​ទាក់ទាញ​ខ្លាំង​ណាស់​ ​ឃើញ​ហើយ​ ​លង់​ស្រឡាញ់​តែម្តង​។​

​មិន​តែប៉ុណ្ណោះ​យើង​ក៏​ឃើញ​មាន​តារា​ដ៏​មាន​ប្រជាប្រិយ​ភាព​ដទៃទៀត​រួមមាន​ ​អ្នកនាង​ ​សុខ​សុ​មា​វត្តី​ ​លោក​ ​ជា​វណ្ណា​រឹ​ទ្ធ​ ​លោក​ ​កែវ​សុខ​ផេង​ ​ជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដ៏​ល្បីល្បាញ​ ​និង​ ​កញ្ញា​ ​សាឡាត់​ ​ស្រី​ឡាង​ ​លោក​ ​ហៃ​ប៉ាវ​ហុង​ ​ជាដើម​ ​ក៏បាន​ផុស​រូបភាព​ទូរសព្ទ​ ​OPPO​ ​F11​ ​Pro​ ​Avengers​ ​Limited​ ​Edition​ ​ព្រម​ៗ​គ្នា​ផង​ដែរ​ ​ដើម្បី​បង្ហាញ​ពី​ការ​ស្រលាញ់​ពេញចិត្ត​របស់​ពួកគេ​ ​ចំ​ពោះ​ម៉ូ​ឌែ​លមួយ​នេះ​។​

​ដូច្នេះ​បើ​ទិញ​មិនទាន់​ទេ​ប្រយ័ត្ន​ស្តាយក្រោយ​ណា​ ​All​ ​Nop​​ ​​តោះ​ ​Fan​ ​Avengers​ កុំភ្លេច​ទៅ​ទិញ​ទូរសព្ទ​ ​Avengers​ ​ព្រោះ​ចំនួន​មានកំណត់៕​

​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ទូរស័ព្ទ​ ​OPPO​ ​F11​ ​Pro​ ​Avengers​ ​Limited​ ​Edition​ ​នេះ​ ​សូម​លោកអ្នក​អាច​ចូល​ទៅកាន់​ ​Page​: https://www.facebook.com/OPPOCAMBODIA/

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;