ព្រះ​មហាក្សត្រ​ចេញព្រះរាជក្រឹត្យ​តែងតាំងអភិបាលខេត្ត​បន្ទាយមានជ័យថ្មី

  • 2019-05-08 12:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​មហាក្សត្រ បាន​ចេញព្រះរាជ្យក្រឹត្យ​នៅថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ត្រាស់​បង្គាប់​តែងតាំង​លោក អ៊ុំ រាត្រី ដែលជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ឡើង​ទៅជា​អភិបាលខេត្ត​បន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី (រូបថត៖ ហ្វេសប៊ុកទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យ)
ចំណែក លោក សួន បវរ ត្រូវ​ផ្ទេរភារកិច្ច​ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យ​មក​បម្រើការងារ​នៅទីស្តីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួលភារកិច្ច​ថ្មី។
លោក សួន បវរ

សូម​ជម្រាប​ថា ពិធី​ប្រកាស​ផ្ទេរភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល អភិបាលរងនៃខេត្ត​បន្ទាយមានជ័យ នឹងធ្វើឡើង​នា​ព្រឹក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត​ ក្រោម​អធិបតីភាព​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ៕

ចុចអាន​បន្ថែមសម្តេច ហ៊ុន សែន ស្នើ​ផ្លាស់ប្តូរ​អភិបាលខេត្ត​បន្ទាយ​មានជ័យ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;