ប្រទះ​ឃើញ​សត្វផ្សោត​១ក្បាលទម្ងន់ជិត២០០គីឡូក្រាម បាន​ស្លាប់នៅព្រែក​កាំពី

  • 2019-05-11 08:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF កម្ពុជា) បាន​ទទួល​ដំណឹង​កាលពីថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៩​ថា សត្វផ្សោត​១ក្បាល​បានស្លាប់​នៅព្រែក​កាំពី ទីរួម​ខេត្ត​ក្រចេះ។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​អង្គការ WWF កម្ពុជា នៅថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ។

រូបថត៖ អង្គការ WWF
សាកសព​សត្វផ្សោត​ ត្រូវបាន​យកមក​រក្សាទុក​នៅក្នុង​ទូរទឹកកក​នៅឯ​ការិយាល័យ WWF ប្រចាំខេត្ត​ក្រចេះ​ ដើម្បី​ទុកធ្វើ​កោសល្យវិច័យ។ មិនមាន​សញ្ញាណាមួយ​ដែលបញ្ជាក់​ពីមូលហេតុ​នៃការស្លាប់​របស់វា​ទេ។ ទោះជាយ៉ាងណាក៏​ដោយ​ ក្រុមការងារស្រាវជ្រាវ​រួម ដែលមាន​រដ្ឋបាល​ជលផល​ និង​អង្គការ WWF បានធ្វើការសន្និដ្ឋាន​ជាបឋមថា​ សត្វផ្សោតនោះ​អាចស្លាប់​ដោយសារ​មាន​អាយុ​ចាស់​ ដោយការ​ពិនិត្យឃើ​ញថា​ វាមានធ្មេញរិល​ មាន​ទម្ងន់ ១៩១​ គីឡូក្រាម​ មានប្រវែង​សរុប ២,២៣ ម៉ែត្រ​ និង​អាយុប្រហាក់ប្រហែល​ចន្លោះ​ពី ២៥-២៧​ ឆ្នាំ។
រូបថត៖ អង្គការ WWF

សត្វផ្សោត​ដែល​ស្លាប់នេះ​ ត្រូវបាន​គេកត់​សម្គាល់​ថា ជាសត្វ​ផ្សោតទី​ ៤​ ហើយ ដែលបាន​ត្រូវគេប្រទះ​ឃើញស្លាប់​តាំងពី​ខែ​មករា​ ឆ្នាំ​២០១៩ រហូតមកដល់​បច្ចុប្បន្ន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;