អ្នក​ធ្វើ​វីដេអូ​កំប្លែង Troll ឆាវ​ឆាវ ប្រាប់​ពី​រឿងរ៉ាវ​ជីវិត និង​​ចំណូល​​រក​បាន​ក្នុង​មួយ​ខែ

  • 2019-05-12 02:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 97

ចន្លោះមិនឃើញ

ថ្វី​បើ​កើត​ក្នុង​គ្រួសារ​ជីវភាព​ក្រីក្រ ប៉ុន្តែ​ អ៊ុយ រិទ្ធី មិន​ក្រ​ចំណេះ​ឡើយ ដោយ​កាល​ពី​​បឋមសិក្សា កុមារា​រូប​នេះ ជា​សិស្ស​ពូកែ​​ រៀន​​ផ្លោះ​ថ្នាក់។ ប៉ុន្តែ​ដោយ​ជីវភាព​លំបាក​ពេក រៀន​មិន​បាន​ជាប់​លាប់ រិទ្ធី ក៏​ឈប់​​ត្រឹម​ថ្នាក់​ទី​៨​ ប៉ុណ្ណោះ ដោយ​យក​ពេល​មក​ធ្វើ​ថ្នល់ ប្ដូរ​ជាមួយ​ថវិកា ៦ ០០០ រៀល​ក្នុង​មួយ​ថ្ងៃ។

ធ្វើ​បាន​កន្លះ​ឆ្នាំ យុវជន​កំព្រា​ឪពុក​តាំង​ពីក្មេង ហើយ​​ម្ដាយ​ទើប​ចែកឋាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​នេះ ក៏​លា​ស្រុក​កំណើត និង​បងប្អូន​មក​​ភ្នំពេញ អំឡុង​ឆ្នាំ​២០០៨​។ ក្នុង​ទីក្រុង​ដ៏​ស៊ីវិល័យ កូនពៅ​ក្នុង​ចំណោម​បងប្អូន​៥​នាក់ បាន​ធ្វើ​ជា​កម្មករ​ផ្សារ​ដែក ទទួល​បាន​តម្លៃ​ពលកម្ម ៣ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

លោក អ៊ុយ រិទ្ធី

ធ្វើ​បាន​ត្រឹម​​ខ្ទង់​៣​ទៅ​៤​ខែ​ប៉ុណ្ណោះ​ក៏​ឈប់​ ហើយ​ក៏​មក​ធ្វើ​ជា​អ្នក​យាម​ម៉ូតូ​ នៅ​ភោជនីយដ្ឋាន​ល្បីឈ្មោះ​មួយ ​។ បន្ទាប់​មក​​ រិទ្ធី បាន​មក​ធ្វើ​ជា​អ្នក​​ចម្លង​ឌីសក្នុងក្រុមហ៊ុនមួយ មាន​បៀវត្ស ១២​ម៉ឺន​រៀល​ក្នុង​ខែ។ នៅ​ទី​នេះ​​យុវជន​វ័យ ២៧​ឆ្នាំ រៀន​សូត្រ​បាន​ច្រើន ទាំង​ការ​កាត់​ត​វីដេអូ។ ថ្ងៃ​មួយ​ថៅកែ​របស់ រិទ្ធី ​ចង់​មាន​អ្នក​បញ្ចូល​សំឡេង​ផ្ទាល់​ខ្លួន ហើយ​គាត់​ក៏​បាន​យក​​លោក​ ទៅ​ផ្ញើ​ជាមួយ​អ្នក​បញ្ចូល​​សំឡេង​ជើង​ចាស់​ម្នាក់​ គឺអ្នកស្រី​រំដួល​​។

ជាមួយ​អ្នកស្រី​រំដួល​ ដែល​លោក​សុំ​ធ្វើ​ម្ដាយ​ធម៌ រិទ្ធី បាន​រៀន​បញ្ចូល​សំឡេង​គ្រប់​រសជាតិ ទាំង​ចិន ទាំង​ខ្មែរ​ ក្នុង​រយៈ​ពេល​ជិត​២​ឆ្នាំ។ កាល​នោះ​លោក​​ទទួល​បាន​កម្រៃ ១ភាគ​១០​ដុល្លារ និង​ច្រើន​ជាង​នេះ​តាម​រឿង​វែង​ឬ​ខ្លី។ ​

ចំណែក​ថៅកែ​របស់​លោក​វិញ ដោយ​ពេល​នោះ ឌីស​កូពី​ ត្រូវ​បាន​គេ​ហាម​ច្រើន ក៏​ឈប់​លក់​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង ខណៈ​លោក រិទ្ធី បាន​ទៅ​ធ្វើ​អ្នក​គប់​ប៉េងប៉ោង​នៅ​វត្តភ្នំ​មួយ​រយៈ។ អាច​ថា​ជា​និស្ស័យ ពេល​កំពុង​ធ្វើ​អ្នក​គប់​ប៉េងប៉ោង ក៏​មាន​សិស្ស​ច្បង​ដែល​ធ្វើ​ការ​កន្លែង​ថៅកែ​ចាស់ ហៅ​លោក​មក​បញ្ចូល​សំឡេង​នៅ​ហង្សមាស។ ​​បញ្ចូល​សំឡេង​​បាន​ថ្នឹក​គួរសម រិទ្ធី ត្រូវ​ថៅកែ​ឱ្យ​ប្រាក់​ខែ ២៥០ និង​ឡើង​ ៣០០ ក្នុង​មួយ​ខែ។ ​

អំឡុង​ពេល​នោះ អ្នក​ភូមិ​ត្រពាំងរាំង ឃុំ​ស្នោ ស្រុក​ព្រែក​កាបាស ខេត្ត​តាកែវ ក៏​ចាប់​ផ្ដើម​ធ្វើ​វីដេអូ​ផេក Troll ហើយ​​​​ Troll បទ​ញី​កែងជើង និង​ផ្ទុះ​ខ្លាំង​ដោយ​មាន​អ្នក​ Like និង Share ជា​ច្រើន​​មែន​ទែន​។

លោក អ៊ុយ រិទ្ធី កំពុង​កាត់​វីដេអូ

អតីត​សិស្ស​វិទ្យាល័យហេងសំរិន្ធ​ព្រៃល្វា បាន​បញ្ជាក់​ថា ក្រោយ​មក​ក៏​មក​ធ្វើ​ផេក​ខ្លួន​ឯង ធ្វើ​វីដេអូ Troll រហូត​ដល់​បច្ចុប្បន្ន និង​ទទួល​​បាន​អ្នក​ឧបត្ថម្ភ​ជា​ហូរហែ។ ចំពោះ​ប្រាក់​អ្នក​ឧបត្ថម្ភ​ពី​មុន​ លោក​គិត​ពី​ភ្ញៀវ ៣០ដុល្លារ ឡើង ៥០ ដុល្លារ​ក្នុង​វីដេអូ​រយៈ​៣​នាទី​មួយ និង​​ពេល​នេះ ៨០ ដុល្លារ​ក្នុង​មួយ​វីដេអូ។

លោក រិទ្ធី ថ្លែង​ក្នុងបន្ទប់ជួលដ៏តូចថា៖ “ពី​មុន​ខ្ញុំ​​យក​ធូរ​ថ្លៃ​គឺ​មាន​​ថ្លៃ Sponsor ច្រើន​មែន​ទែន អត់​មាន​ពេល​ធ្វើ តែ​ឥឡូវ​ខ្ញុំ​ដំឡើង​តិច ដើម្បី​ដក​ឃ្លា ណា​មួយ​ខ្ញុំ​មាន​​ក្រុមការងារធ្វើ​ដែរ ត្រូវ​ការ​ចំណាយលើពួកគាត់ និង​​បង់​ថ្លៃ​ផ្ទះ​ទឹក​ភ្លើង។ ផ្ទះ១០០ ទាំងទឹកភ្លើង ១៤០"។ ​​

លោក​ រិទ្ធី ក៏​បាន​បង្កើត​គណនី YouTube ក្នុង​ឆ្នាំ​២០១៧ ដែល​មាន​អ្នក Subcribe ជាង ២០ម៉ឺន​នាពេលបច្ចុប្បន្ន។ លោកថាទាំង Sponsor និង​​​ YouTube លោក​អាច​រក​ចំណូល​បាន​ខ្ទង់​​ពាន់​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ​។

“YouTube មួយខែ ៣០០ អ៊ីចឹងសរុប​មួយ​ខែ​ខ្ញុំ​បាន​២ពាន់​ដុល្លារ ប៉ុន្តែ​អត់​ទៀង​ទេ បើ​ជា​មធ្យម​​ជាង​១ពាន់​ តែ​ផាត់​ថ្លៃ​ហូបចុក ក្រុមការងារ ទឹកភ្លើងថ្លៃផ្ទះ ​សល់​ខ្ទង់​ ៥ ទៅ​ ៦ រយ​ដែរ"៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
;