ញ៉ាំ​ស៊ុត​ ២គ្រាប់​ក្នុង​១ថ្ងៃ នោះ​រាងកាយ​របស់​យើង​ នឹង​មាន​អ្វី​កើត​ឡើង?

  • 2019-05-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ទទួល​ទាន​ស៊ុត​ចំនួន ២ ទៅ ៣​គ្រាប់​ជា​រៀងរាល់​ថ្ងៃ អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ជាច្រើន​ដល់​រាងកាយ​មនុស្ស។ ក្នុង​នោះ​មាន​ផល​វិជ្ជមាន​ធំៗ​ចំនួន ៨ ដូចជា៖

១.ខួរ​ក្បាល​ទទួល​បាន​ការ​ការពារ​ពី​សារជាតិ​ចិញ្ចឹម​កូលីន

កូលីន (Choline) ជា​សារជាតិ​ចិញ្ចឹម​មួយ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ល្អៗ​ចំពោះ​សុខភាព​ខួរ​ក្បាល។ ប្រសិន​បើ​អ្នក​បរិភោគ​ស៊ុត​ក្នុង​១ថ្ងៃ​២គ្រាប់ រូបរាង​របស់​អ្នក​នឹង​ទទួល​បាន​សារជាតិ Choline គ្រប់​គ្រាន់។ កង្វះ​ខាត Choline ក្នុង​រាងកាយ អាច​បណ្ដាល​ឲ្យ​សមត្ថភាព​ចងចាំ​របស់​ខួរក្បាល​ចុះ​ខ្សោយ​បាន។

២.ភ្នែក​កាន់​តែ​មើល​ឃើញ​ច្បាស់​ល្អ

ក្រៅ​ពី​កូលីន ស៊ុត​ក៏​សម្បូរ​ទៅ​ដោយ​សារជាតិ Lutein ផង​ដែរ។ Lutein អាច​ជួយ​ឲ្យ​ភ្នែក​ភ្លឺ និង​មើល​ឃើញ​បាន​ច្បាស់។

៣.ឆ្អឹង និង​ធ្មេញ​រឹង​មាំ ព្រោះ​សម្បូរ​ដោយ​វីតាមីន D

អ្នក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​ថា វីតាមីន D មាន​នៅ​ក្នុង​ស៊ុត អាច​ជួយ​បង្កើន​សារធាតុ​កាល់ស្យូម ដែល​ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​កាន់​តែ​រឹងមាំ​ជាង​មុន។

៤.ស្បែក សក់ និង​ថ្លើម ទទួល​បាន​ការ​ការពារ​ពី​វីតាមីន B

សារធាតុ Biotin វីតាមីន B12 និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​នៅ​ក្នុង​ស៊ុត អាច​ជួយ​ថែរក្សា​គុណភាព​សក់ និង​ស្បែក​បាន​ល្អ។ បន្ថែម​ពី​នេះ ស៊ុត​ក៏​មាន​ផង​ដែរ​នូវ​សារធាតុ Phospholipids ដែល​អាច​លុប​បំបាត់​ជាតិ​ពុល​នៅ​ក្នុង​ថ្លើម​។

៥.អត្រា​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ត្រូវ​បាន​កាត់​បន្ថយ

Phosphadtides មាន​ក្នុង​ស៊ុត អាច​ទប់​ស្កាត់​កំណើន​កូឡេស្តេរ៉ុល។ មួយ​វិញ​ទៀត វា​ក៏​មាន​អាស៊ីត Omega 3 ដែល​អាច​កាត់​បន្ថយ​សារធាតុ​ប្រេង Triglyceride។ សារធាតុ​ទាំង​ពីរ​នេះ អាច​កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង។

៦.រាងកាយ​ចាប់​ផ្ដើម​ស្រក​ទម្ងន់

ប្រសិន​បើ​អ្នក​ញ៉ាំ​ស៊ុត​សម្រាប់​អាហារ​ពេល​ព្រឹក​ប្រចាំ​ថ្ងៃ នោះ​អ្នក​នឹង​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​លឿន។ សារធាតុ​ចិញ្ចឹម​ក្នុង​ស៊ុត អាច​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​ក្នុង​រយៈពេល​យូរ ដូច្នេះ​បាន​ន័យ​ថា អ្នក​អាច​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ច្រើន​ជាង​មុន។

៧.អត្រា​កើត​ជំងឺ​មហារីក ថយ​ចុះ

តាម​ការ​សិក្សា​មួយ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​តម​អាហារ ហើយ​ងាក​មក​ទទួល​ទាន​ស៊ុត​ជា​ប្រចាំ អាច​កាត់​បន្ថយ​អត្រា​កើត​មហារីក​សុដន់​រហូត​ដល់ ១៨%។

៨.ស៊ុត​អាច​ជួយ​ពន្យារ​ភាព​ចាស់

៨៧% នៃ​ស្ត្រី​វ័យ ៣៥​ឆ្នាំ ដល់ ៤០​ឆ្នាំ ដែល​ញ៉ាំ​ស៊ុត​ជា​ប្រចាំ អាច​លុប​បំបាត់​នូវ​ស្នាម​អុជ​ខ្មៅ និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ។ ចំពោះ​បុរស​វិញ ស្នាម​រង្វង់​ខ្មៅ​នៅ​ជុំវិញ​ភ្នែក នឹង​បាត់​ទៅ​បន្តិច​ម្ដងៗ៕

ប្រភព៖ Brightside ប្រែសម្រួល៖ ឈាង

អត្ថបទថ្មី
;