រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ទាំង១១ ពីទីក្រុងឌូបៃ ដែល​មនុស្សភាគច្រើនមិនធ្លាប់ដឹង

  • 2019-05-20 03:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឌូបៃ គឺ​ជា​រដ្ឋធានី​បស់​ប្រទេស​អារ៉ាប់រួម (United Arab Emirates)។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ទីក្រុង​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ឆើតឆាយ សម្បូរ​បែប និង​រីករាយ ព្រមទាំង​ជា​ទីក្រុង​ដែល​មាន​សេដ្ឋកិច្ច​ល្អ​បំផុត​មួយ នៅ​សតវត្ស​ទី​២១ នេះ​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ពី​ទីក្រុង​ឌូបៃ ដែល​មនុស្ស​ភាគ​ច្រើន មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក៖

១. ឌូបៃ ផលិត​ប្រេង ស្មើ​នឹង​ទំហំ​អាង​ហែលទឹក​អូឡាំពិក ចំនួន ៤,៥ ក្នុង​មួយ​ថ្ងៃ

២. ឌូបៃ មាន​សួន​កម្សាន្ត​ផ្ទាល់​ខ្លួន ឈ្មោះ​ថា Dubailand

បន្ទាប់​ពី​ក្រុមហ៊ុន Disney បដិសេធ​មិន​ព្រម​សាងសង់ សួន​កម្សាន្ត Disneyland នៅ​ក្នុង​ទីក្រុង​ឌូបៃ ពួកគេ​បាន​សម្រេច​ចិត្ត​សាងសង់ សួន​កម្សាន្ត Dubailand ដែល​មាន​ទំហំ​ធំ​ជាង សួន​កម្សាន្ត Disneyland ២ ដង​ឯណោះ។ វា​ត្រូវ​ចំណាយ​អស់​ប្រហែល ៦៤,៣ ពាន់​លាន​ដុល្លារ ក្នុង​ការ​សាងសង់។

៣. បរិមាណ​មាស​ជួញដូរ​នៅ​ទីក្រុង​ឌូបៃ ក្នុង​ឆ្នាំ ២០១៣ មាន​ចំនួន ៤០ ភាគរយ នៃ​ការ​ជួញដូរ​ទូទាំង​ពិភពលោក

មាស​ចំនួន ៤០ ភាគរយ ដែល​ត្រូវ​បាន​ជួញដូរ នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ ២០១៣ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ឌូបៃ ហើយ​វា​មាន​ទម្ងន់​ប្រមាណ​ជា ២ ២៥០ តោន ឬ​ស្មើ​នឹង​សត្វ​ដំរី ៣៥៤ ក្បាល។

៤. អគារ Burj Khalifa អាច​មើល​ឃើញ​ពី​ចម្ងាយ ៩៥ គីឡូម៉ែត្រ

៥. ឌូបៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទីក្រុង ដែល​មាន​សុវត្ថិភាព​បំផុត​មួយ នៅ​លើ​ពិភពលោក

ជាមួយ​នឹង​អត្រា​បទ​ឧក្រិដ្ឋកម្ម ស្ទើរ​តែ​ស្មើ​សូន្យ​ភាគរយ ឌូបៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ទីក្រុង​ដែល​មាន​សុវត្ថិភាព​បំផុត​មួយ នៅ​លើ​ពិភពលោក ដោយសារតែ ច្បាប់​តឹងតែង ហើយ​ប្រជាជន​មាន​សីលធម៌​ខ្ពស់។

៦. ពន្ធ​លើ​ប្រាក់​ចំណូល នៅ​ឌូបៃ គឺ សូន្យ​ភាគរយ

៧. Dubai Mall គឺ​ជា​ផ្សារ​ទំនើប​ធំ​បំផុត​នៅ​លើ​ពិភពលោក

Dubai Mall គឺ​ជា​គោលដៅ​ដ៏​ល្អឥតខ្ចោះ សម្រាប់​អ្នក​ចូលចិត្ត​ដើរ​ទិញ​ឥវ៉ាន់ ដោយសារតែ​អ្នក​អាច​រក​អ្វី​គ្រប់ នៅ​ក្រោម​ដំបូល​តែ​មួយ ជាមួយ​នឹង​ហាង​ចំនួន ១ ២០០។

៨. ស្ថានីយ​រថភ្លើង​ ត្រូវ​បាន​សាងសង់​ឡើង ក្នុង​រយៈពេល​ត្រឹមតែ ១៨ ខែ

ស្ថានីយ​រថភ្លើង​ នៅ​ក្នុង​ទីក្រុង​ឌូបៃ បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០០៩ ដោយ​មាន ៤២ ស្ថានីយ ហើយ​ត្រូវ​បាន​សាងសង់​ឡើង ក្នុង​រយៈពេល​ត្រឹមតែ ១៨ ខែ​ប៉ុណ្ណោះ។

៩. ឌូបៃ មាន​កន្លែង​កប់​ខ្មោច​រថយន្ត​ប្រណីត

រថយន្ត​ប្រណីត​ជា​ច្រើន ត្រូវ​បាន​គេ​បោះបង់ចោល នៅ​ទូទាំង​ទីក្រុង​ឌូបៃ ដោយសារ​តែ​វិបត្តិ​ហិរញ្ញ​វត្ថុ ព្រោះ​ការ​ពិត​រថយន្ត​ភាគ​ច្រើន ត្រូវ​បាន​ទិញ​នៅ​ពេល​សេដ្ឋកិច្ច​ផ្ទុះ​ឡើង។

១០. Palm Jumeirah គឺ​ជា​កោះ​សិប្បនិម្មិត​ធំ​បំផុត​លើ​ពិភពលោក

Palm Jumeirah អាច​មើល​ឃើញ​ពី​លំហ​អាកាស។ វា​មាន​ប្រវែង ៥,៤ គីឡូម៉ែត្រ ហើយ​ថែម​ទាំង​មាន​សណ្ឋាគារ ចំនួន ២៨ នៅ​លើ​នោះ​ទៀត​ផង។

១១. Princess Tower គឺ​ជា​អគារ​ស្នាក់​នៅ​ខ្ពស់​បំផុត​លើ​ពិភពលោក

Princess Tower ​មាន ១០១ ជាន់ និង​កម្ពស់ ៤១៤ ម៉ែត្រ។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា អគារ​ស្នាក់​នៅ​ខ្ពស់​បំផុត​លើ​ពិភពលោក និង ខ្ពស់​បំផុត​លំដាប់​ទី ២ នៅ​ទីក្រុង​ឌូបៃ បន្ទាប់​ពី​អគារ Burj Khalifa៕

ប្រែសម្រួល៖ សេង ឡុង

អត្ថបទថ្មី
;