ករណីលិចស្រឡាងមួយគ្រឿងនៅក្រចេះ បណ្តាលឱ្យរថយន្ត និងម៉ូតូ៣គ្រឿងធ្លាក់ទឹក
- 2019-05-23 03:20:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីលិចស្រឡាងមួយគ្រឿងនៅក្រចេះ បណ្តាលឱ្យរថយន្ត និងម៉ូតូ៣គ្រឿងធ្លាក់ទឹក
ចន្លោះមិនឃើញ
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីលិចស្រឡាងមួយ កើតឡើងនៅចំណុចកំពង់ចម្លងកំពង់គរ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូងបានឲ្យដឹងថា ករណីខាងលើនេះបណ្ដាលមកពីរថយន្ដម៉ាក HiNo ចំនួន២គ្រឿង ដែលមានម្ចាស់ឈ្មោះ សេង គីម ចាំង ដឹកដីពេញឡានឆ្លងពីពង្រ ទៅកោះតាស៊ុយ បានរអិលកង់មកខាងឆ្វេងទាំងពីបណ្ដាលឲ្យផ្អៀងតែម្ដង ហើយរថយន្ដទាំងពីរគ្រឿង និងម៉ូតូមួយគ្រឿងត្រូវធ្លាក់ចូលក្នុងទន្លេ។
ក្នុងហេតុការណ៍ក្រឡាប់សាឡាងនេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឫរងរបួសនោះទេ គ្រាន់តែធ្លាក់រថយន្ដពីរគ្រឿង និងម៉ូតូមួយគ្រឿងចូលក្នុងទន្លេ។ រថយន្តត្រូវបានស្ទូចឡើងមកវិញ ហើយម្ចាស់រថយន្តក៏បានសម្របសម្រួលគ្នារួចអស់ហើយ៕