ជនជាតិ​​ចិន ២នាក់ ត្រូវ​ឃាត់​ខ្លួន​នៅប៉ោយប៉ែត ពីបទ​ជំរិត​ទារ​ប្រាក់​តាម WeChat

  • 2019-05-27 08:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 71

ចន្លោះមិនឃើញ

ជនសង្ស័យ​ជា​ជនជាតិ​ចិន ២នាក់ ត្រូវ​បាន​ប៉ូលិស​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឃាត់​ខ្លួន​​កាលពីថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារ​ប្រាក់​តាម​បណ្ដាញ​សង្គម WeChat។

ការ​ឃាត់​ខ្លួន​នេះ មាន​បញ្ជា​ផ្ទាល់​ពី​លោក​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​មាន​ការ​សហការ​ពី​នាយកដ្ឋានប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្មនៃ​ក្រសួង​មហាផ្ទៃ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌនៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទពិសិទ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន ទាំង ២នាក់ (រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​ឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ Wang Dao Dong ភេទប្រុស អាយុ ៤៩ឆ្នាំ និងជនសង្ស័យទី២ មានឈ្មោះ Jiang Feng អាយុ៣៧ឆ្នាំ។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅ អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម
;