ចាន់ វឌ្ឍនាកា ជា​កីឡាករ​បម្រុង​ ក្នុង​ ៣ប្រកួត​ចុងក្រោយ​ នៅ​ PKNS

  • 2019-05-29 07:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា មិន​បាន​ជាប់​ជម្រើស​ដំបូង​នៅ​ក្លឹប PKNS នោះទេ នា​ ៣ប្រកួត​ចុងក្រោយ​នៅ Malaysia Super League ពោល​គឺ​បាន​ត្រឹម​ប្ដូរ​ចូល​ ក្នុង​នាម​កីឡាករ​បម្រុង​ប៉ុណ្ណោះ។ ៣ប្រកួត​ដែល​គ្មាន​វឌ្ឍនាកា ក្នុង​ជម្រើសដំបូង គឺ PKNS ចាញ់២ និងឈ្នះ១។

ចាន់ វឌ្ឍនាកា (ជួរ​មុខ ខាងឆ្វេង) ពេល​ជាប់​ជម្រើស​ដំបូង​នៅ PKNS នា​ពេល​កន្លងមក (រូបភាព PKNS)

៣ប្រកួត​ចុងក្រោយ​ នោះ រួមមាន៖

  • ថ្ងៃទី២៥ ខែឧសភា៖ PKNS ឈ្នះ Petaling Jaya City ៣-០ (ចាន់ វឌ្ឍនាកា ប្ដូរ​ចូល​លេងនាទី ៨៧)

  • ថ្ងៃទី១៩ ខែឧសភា៖ PKNS ចាញ់ Johor Darul Tazim ១-២ (ចាន់ វឌ្ឍនាកា ប្ដូរចូល​នាទី ៨៩)

  • ថ្ងៃទី១៤ ខែឧសភា៖ PKNS ចាញ់ Kuala Lumpur ១-២ (ចាន់ វឌ្ឍនាកា ប្ដូរចូលនាទី ៤៦)

ប្រកួត​ចុងក្រោយ​ដែល​ ចាន់ វឌ្ឍនាកា ជាប់​ជម្រើសដំបូង គឺ​ថ្ងៃទី៣ ខែឧសភា ពេល PNKS ស្មើ Perak ៣-៣។ ក្នុងប្រកួត​នោះ វឌ្ឍនាកា ត្រូវ​ប្ដូរ​ចេញ​ នាទី ៦០។

ចាន់ វឌ្ឍនាកា ពេលប្រកួត​កន្លងមកនៅ PKNS (រូបភាព PKNS)

សូម​បញ្ជាក់ថា ត្រឹម​ ១៥ប្រកួត​រដូវកាលនេះ ក្រុម PKNS ឈរ​លេខ ៧ ក្នុង​ចំណោម​ក្រុមទាំង ១២ នៅលីគ​កំពូល​ម៉ាឡេស៊ី ដោយ​មាន ១៩ពិន្ទុ (ឈ្នះ ៥ ស្មើ ៤ ចាញ់ ៦)។ ក្នុងចំណោម​គ្រាប់​បាល់​របស់ PKNS ទាំង ២៣គ្រាប់ ក្នុង ១៥ប្រកួត គឺមាន​គ្រាប់​បាល់​របស់ វឌ្ឍនាកា ចំនួន ២គ្រាប់៕

អត្ថបទ៖ ឈិន មិថុនា

;