EDC ជូន​ដំណឹង​ពីការ​ផ្តាច់ភ្លើង​ពីព្រឹក​ទល់ល្ងាច​ ចាប់​ពីថ្ងៃទី​៣០​ឧសភា ដល់ ២​មិថុនា

  • 2019-05-29 09:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់​ផ្គង់​ភ្លើង​នៅតាមតំបន់មួយចំនួនពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​អនុវត្តការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះ​រើគន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីកផ្លូវ។

១. ថ្ងៃទី ៣០ឧសភា៖ សង្កាត់​ច្រាំងចំរេះ​ទី១ ច្រាំងចំរេះ​ទី២ ឃ្មួញ ដង្កោ ជើងឯក ព្រៃស ចោម​ចៅទី១ និង​ចោមចៅ​ទី២ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

២.ថ្ងៃទី​៣១ឧសភា៖ សង្កាត់​និរោធ វាលស្បូវ ព្រែកឯង ចោមចៅទី១ និង​ចោមចៅទី២ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី១​មិថុនា៖ សង្កាត់​ទឹកថ្លា ចោមចៅទី១ និង​បឹងកក់ទី១ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី២​មិថុនា៖ សង្កាត់​បឹងកក់ទី២ និង​ចោមចៅទី១ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;