Neymar បាន​ត្រឹម​ហាត់​ម្នាក់ឯង ក្រោយ​រង​របួសពេល​ហ្វឹកហាត់​ជាមួយ​មិត្តរួមក្រុម​ប្រេស៊ីល

  • 2019-05-31 02:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar ត្រូវ​ខកខាន​ហ្វឹកហាត់​ជាមួយ​មិត្តរួមក្រុម ២ថ្ងៃ​មកហើយ ដោយ​សារ​របួស​ជង្គង់ ដែល​កើត​ឡើង​អំឡុង​ពេល​ហ្វឹកហាត់​ កាលពីថ្ងៃអង្គារ។

Neymar ហ្វឹកហាត់​ក្នុង gym ម្នាក់ឯង
សហព័ន្ធ​កីឡា​បាល់ទាត់​ប្រេស៊ីល បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​ខ្សែ​ប្រយុទ្ធ​រូបនេះ កំពុង​ហ្វឹកហាត់​ gym ម្នាក់ឯង​នៅ​កន្លែង​ហាត់ប្រាណ ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហាត់​ Granja Comary ស្រប​ពេល​មិត្តរួមក្រុម កំពុង​ហ្វឹកហាត់​លើ​ទីលាន។

យ៉ាងណាក្ដី កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ នៅតែ​ស្ថិត​ក្នុង​បញ្ជី​ចុងក្រោយ​​របស់​គ្រូបង្វឹក Tite សម្រាប់​ពាន​រង្វាន់ Copa America ដដែល។

សូមបញ្ជាក់ថា ប្រេស៊ីល ដែល​ជា​ក្រុម​ម្ចាស់ផ្ទះ នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ទល់​នឹង​ក្រុម​បូលីវី នា​ថ្ងៃ​ទី១៤ ខែមិថុនា នៅ​ទីក្រុង​សៅប៉ូឡូ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;