Copa America៖ បញ្ជីឈ្មោះ​កីឡាករទាំង ២៣នាក់​របស់​ក្រុម​ម្ចាស់ផ្ទះ​ប្រេស៊ីល

  • 2019-05-27 08:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់​បាល់ទាត់​ទ្វីប​អាមេរិក​ខាងត្បូង Copa America ឆ្នាំ២០១៩ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅ​ប្រទេស​ប្រេស៊ីល។ ក្រុមទាំង ១២ បានបញ្ចេញ​ឈ្មោះ​កីឡាករ​ទាំង ២៣នាក់​អស់ហើយ ដែល​ក្នុង​នោះ​ក្រុម​ម្ចាស់ផ្ទះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយសារ​តែ​ក្រុមនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​មាន​សង្ឃឹម​ខ្ពស់ ក្នុង​នាមជា​ម្ចាស់ផ្ទះ។

កីឡាករ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល កំពុង​ហ្វឹកហាត់​ត្រៀម Copa America 2019 (រូបភាព៖ AFP)
កីឡាករទាំង ២៣នាក់ របស់​ជម្រើសជាតិ​ប្រេស៊ីល ត្រៀម​ Copa America 2019 រួមមាន៖
  • អ្នកចាំទី៖ Ederson (Manchester City, Alisson (Liverpool), Cassio (Corinthians)

  • ខ្សែការពារ៖ Dani Alves (Paris Saint-Germain), Thiago Silva (Paris Saint-Germain), Marquinhos (Paris Saint-Germain), Filipe Luis (Atlético Madrid), Miranda (Inter Milan), Fagner (Corinthians), Eder Militao (Porto), Alex Sandro (Juventus)

  • ខ្សែបម្រើ៖ Allan (Napoli), Arthur (Barcelona), Casemiro (Real Madrid), Fernandinho (Manchester City), Lucas Paqueta (AC Milan), Philippe Coutinho (Barcelona)

  • ខ្សែប្រយុទ្ធ៖ Neymar (Paris Saint-Germain), Everton (Grêmio), Roberto Firmino (Liverpool), Gabriel Jesus (Manchester City), David Neres (Ajax), Richarlison (Everton)

សូមបញ្ជាក់ថា ប្រេស៊ីល ស្ថិត​ក្នុង​ពូល A ជាមួយ​ក្រុម បូលីវី វេណេហ្ស៊ុយអេឡា និងប៉េរូ។ ប្រកួត​បើកឆាក​ថ្ងៃទី១៤ មិថុនា ប្រេស៊ីល ប៉ះ បូលីវី មុនបន្ត​ប៉ះ​វេណេហ្ស៊ុយអេឡា (ថ្ងៃ១៨ មិថុនា) និង​ប៉េរូ (ថ្ងៃ២២ មិថុនា)។

ពូល ២ ផ្សេងទៀត រួមមាន៖

ពូល B៖ អាហ្សង់ទីន កូឡុំប៊ី ប៉ារ៉ាហ្គាយ និង កាតារ (ក្រុមនៅអាស៊ី តែត្រូវ​បាន​អញ្ជើញ​​ឲ្យ​ចូលរួម)

ពូល C៖ អ៊ុយរុយហ្គាយ អេក្វាឌ័រ ជប៉ុន (ក្រុមនៅអាស៊ី តែត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម) និងស៊ីលី

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;