Copa America៖ បញ្ជីឈ្មោះ​កីឡាករទាំង ២៣នាក់​របស់អាហ្សង់ទីន

  • 2019-05-28 08:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់​បាល់ទាត់​ប្រចាំ​ទ្វីប​អាមេរិក​ខាងត្បូង Copa America 2019 នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៤ ខែមិថុនា នៅ​ទឹកដី​ប្រេស៊ីល។ ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន ស្ថិត​ក្នុង​ពូល B ជាមួយ​ក្រុមកូឡុំប៊ី ប៉ារ៉ាហ្គាយ កាតារ។

ប្រកួត​ដំបូង​របស់​ក្រុម​នេះ គឺ​ថ្ងៃទី១៥ ខែមិថុនា ដោយ​ត្រូវ​ប៉ះ​កូឡុំប៊ី មុន​បន្ត​ប៉ះ ប៉ារ៉ាហ្គាយ ថ្ងៃទី១៩ មិថុនា និង​ប៉ះ​កាតារ (ក្រុមអាស៊ី តែត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួមប្រកួត) ថ្ងៃទី២៣ ខែមិថុនា។

Messi កីឡាករ​សំខាន់​របស់​អាហ្សង់ទីន (រូបភាព៖ Reuters)
ជម្រើសកីឡាករ ២៣នាក់​របស់​អាហ្សង់ទីន សម្រាប់​ពាន​រង្វាន់​នេះ រួមមាន​ដូចខាងក្រោម៖

អ្នកចាំទី៖ Esteban Andrada (Boca Juniors), Franco Armani (River Plate), Agustin Marchesin (Club America)

ខ្សែការពារ៖ Nicolas Otamendi (Manchester City), Juan Foyth (Tottenham Hotspur), Nicolas Tagliafico (Ajax), Ramiro Funes Mori (Villarreal), Marcos Acuna (Sporting Lisbon), Renzo Saravia (Racing), German Pezzella (Fiorentina), Milton Casco (River Plate)

ខ្សែបម្រើ៖ Angel Di Maria (PSG), Roberto Pereyra (Watford), Giovani Lo Celso (Real Betis), Leandro Paredes (PSG), Rodrigo De Paul (Udinese), Exequiel Palacios (River Plate), Guido Rodriguez (Club America)

ខ្សែប្រយុទ្ធ៖ Lionel Messi (FC Barcelona), Sergio Aguero (Manchester City), Paulo Dybala (Juventus), Lautaro Martinez (Inter Milan), Matias Suarez (River Plate)

សូមបញ្ចាក់ថា ពូលចំនួន ២ ផ្សេងទៀត រួមមាន៖

ពូល A៖ ប្រេស៊ីល, បូលីវី វេណេហ្ស៊ុយអេឡា និងប៉េរូ

ពូល C៖ អ៊ុយរុយហ្គាយ អេក្វាឌ័រ ជប៉ុន (ក្រុមនៅអាស៊ី តែត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម) និងស៊ីលី

ចុចអាន៖ បញ្ជីឈ្មោះ​កីឡាករទាំង ២៣នាក់​របស់​ក្រុម​ម្ចាស់ផ្ទះ​ប្រេស៊ីល

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;