កីឡាករ​ក្លឹប​ណា ជាប់​ជម្រើសជាតិ​កម្ពុជា ច្រើនជាង​គេ?

  • 2019-06-03 02:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករទាំង ២៥នាក់ ​ដែល​ត្រូវ​កោះហោះ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​​ជម្រើសជាតិ​កម្ពុជា ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំដំបូង (Preliminary Joint Qualification Round 1) នៃ FIFA World Cup Qatar 2022 ទល់នឹង​ក្រុម​ជម្រើសជាតិ​ប៉ាគីស្ថាន។

ការប្រកួត​ជើងទី១ នឹង​ធ្វើ​ឡើង​នៅ​ទឹកដី​កម្ពុជា (ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក) នា​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ២០១៩។

លោក Honda អ្នកចាត់ការទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា​ នឹង​ដឹកនាំ​ការ​ហ្វឹកហាត់ ចាប់​ពីល្ងាច​ថ្ងៃទី៣ ខែមិថុនា
អ្វីដែលគួរ​ឲ្យ​កត់សម្គាល់ គឺ​មិន​មាន​ឈ្មោះ​ខ្សែ​ប្រយុទ្ធ ​ចាន់ វឌ្ឍនាកា​ នោះទេ។ បើគិត​ពី​ក្លឹប​វិញ វិសាខា ជា​ក្លឹប​ដែល​មាន​កីឡាករ​ជាប់​ច្រើនជាងគេ (៦នាក់) រី​ឯ​ភ្នំពេញក្រោន ជាប់ ៥នាក់ ព្រះខ័នរាជស្វាយរៀង ជាប់ ៤នាក់ ខណៈ​ណាហ្គាវើលដ៍ ដែល​ជា​ក្រុម​ជើងឯក​លីគ​កំពូល​កម្ពុជា ជាប់​តែ ៣នាក់​ប៉ុណ្ណោះ។
  • វិសាខា៖ ឆេង ម៉េង, កែវ សុខផេង, កែន ច័ន្ទសុភ័ក្រ្ត, អ៊ុក​ សុវណ្ណ, ស៊ិន សុផាណាត់, កែវ សុខសិលា

  • ភ្នំពេញក្រោន៖ អ៊ន ចាន់ប៉ូលីន, ម៉ៅ ពិសិដ្ឋ, សឿត បារាំង, យឿ សាហ្វី, សាវែង សំណាង

  • ស្វាយរៀង៖ ប្រាក់ មុន្នីឧត្ដម, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ខេង ម៉េងហួរ

  • ណាហ្គាវើល៖ គួច សុកុម្ភៈ, សុះ ស៊ូហាណា, គួច ដានី

  • ក្រសួងការពារជាតិ៖ រ៉ឹង ប៊ុនហៀង, អ៊ុំ វិចិត្រ

  • បឹងកេត៖ សាត រ៉ូហ្សីប

  • អង្គរថាយហ្គឺរ៖ ឈង់ ប៊ុនណាត

  • គិរីវង់សុខសែនជ័យ៖ ដាវ នីម

  • យុវជនបាទី៖ សៀង ចន្ធា

  • Terengganu FC៖ ធារី ចន្ថាប៊ីន

កីឡាករ​ទាំង ២៥នាក់ នឹង​ចាប់​ផ្ដើមហ្វឹកហាត់​ ចាប់​ពីល្ងាច​ថ្ងៃ​ទី៣ ខែមិថុនា​នេះ​ ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Keisuke Honda៕

បញ្ជីឈ្មោះ​កីឡាករទាំង ២៥នាក់

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;