កីឡាករវ័យក្មេងទាំង ១១ នាក់​មាន​លុយ​​ម៉ឺន​ៗដុល្លារត្រឹម​អាយុ ២១ ​ឆ្នាំ

  • 2019-06-03 09:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​គិត​ត្រឹម​អាយុ ២១ ​ឆ្នាំ​ប្រុសៗ​ដែល​ស្រលាញ់​ចូលចិត្ត​បាល់ទាត់ ​ឲ្យ​តែ​បាន​ត្រឹម​ប្រូម៉ូត​ឡើង​​ឈុត​ធំ ឬ​ជាប់​ឈ្មោះ​ជា​កីឡាករ​អាជីព​គឺ​អស់​ចិត្ត​ហើយ។ ​ក៏​ប៉ុន្តែ​បើ​ក្រឡេក​មើល​កីឡាករ​បាល់​ទាត់​វ័យ​ក្មេងៗ​ទាំង ១១ ​រូប​នេះ​វិញ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​រួច​ទៅ​ហើយ ​ដោយសារ​កត្តា​ទេពកោសល្យ​ពី​កំណើត ​បូក​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន និង​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​កំពូល​ៗ​នៅ​អឺរ៉ុប​ទាំង ៥ ​និង​ទទួល​បាន​ទឹក​ប្រាក់​ថ្លៃ​ពលកម្មច្រើន​ដ៏​លើស​លប់​ថែម​ទៀត​ផង​ (គិតតែប្រាក់អាទិត្យប៉ុណ្ណោះ) ដូច​មាន​រៀបរាប់​​ខាងក្រោម៖

​១១) ​Marcus Rashford

​-​អាយុ៖ ​២១ ឆ្នាំ​​

-​ប្រាក់​ប្រចាំ​អាទិត្យ៖ ​២៥២៩២ ​ដុល្លារ

​-​តំណែង៖ ​​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Manchester United

១០) ​Christian Pulisic

​-​អាយុ៖ ២០ ឆ្នាំ​

​-ប្រាក់​ប្រចាំ​អាទិត្យ៖ ​២៧៩២៣ ដុល្លារ​

​-​តំណែង៖ ​អតីត​ខ្សែ​បម្រើ​ប្រយុទ្ធDortmund (​ផ្ទេរ​មក Chelsea រដូវ​កាល​ក្រោយ​)

​៩) ​Phil Foden

Phil Foden កំពុងអូសបាល់

-​អាយុ៖ ២០ ឆ្នាំ​

​-ប្រាក់​ប្រចាំ​អាទិត្យ៖ ​៣៧៩៥០ ដុល្លារ​

​-​តំណែង៖ ​ខ្សែ​បម្រើ​លេង​នៅ​ក្លឹប Manchester City

៨) Yann Karamoh

-​អាយុ៖ ២១ ឆ្នាំ​​

-ប្រាក់​ប្រចាំ​អាទិត្យ៖ ​៥០២៦១ ​ដុល្លារ

-​តំណែង៖ ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប ​Inter Milan

៧) Franck Kessie

-​អាយុ៖ ២១ ឆ្នាំ​

-ប្រាក់​ប្រចាំ​អាទិត្យ៖ ​៥១៧២២ ​ដុល្លារ

​-​តំណែង៖ ​ខ្សែ​បម្រើ​លេង​ឲ្យ​ក្លឹប AC Milan

៦) Brahim Diaz

-​អាយុ៖ ២០ ឆ្នាំ​

-ប្រាក់​ប្រចាំ​អាទិត្យ៖ ​៧៥២៤៧ ​ដុល្លារ

​-​តំណែង៖ ​ខ្សែ​បម្រើ​លេង​ឲ្យ​ក្លឹប Real Madrid

៥) Martin Odegaard

-​អាយុ៖ ២០ ឆ្នាំ​​

-ប្រាក់​ប្រចាំ​អាទិត្យ៖ ​១ ០១២០៧ ដុល្លារ​

​-​តំណែង៖ ​ខ្សែ​បម្រើ​លេង​ឲ្យ​ក្លឹប Vitesse FC ​នៅ​លីគ​កំពូល​ហូឡង់

៤) Gianluigi Donnarumma

-​អាយុ៖ ២០ ​ឆ្នាំ​

-ប្រាក់​ប្រចាំ​អាទិត្យ៖ ​១ ៣៩៦៣០ ​ដុល្លារ​

​-​តំណែង៖ ​អ្នក​ចាំ​ទី​នៅ​ក្លឹប AC Milan ​

៣) Vinicius Jr

-​អាយុ៖ ១៩ ​ឆ្នាំ​​

-ប្រាក់​ប្រចាំ​អាទិត្យ៖ ​១ ៦០៨៥៤ ​ដុល្លារ​

​-​តំណែង៖ ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប Real Madrid

២) Ousmane Dembele

-​អាយុ៖ ២១ ឆ្នាំ​​

-ប្រាក់​ប្រចាំ​អាទិត្យ៖ ​២ ៧៨២៩០ ​ដុល្លារ​

​-​តំណែង៖ ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប FC Barcelona

១) Kylian Mbappe

-​អាយុ៖ ២០ ឆ្នាំ​​

​-ប្រាក់​ប្រចាំ​អាទិត្យ៖ ​៤ ០៤៧៦០ ​ដុល្លារ​

​-​តំណែង៖ ​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប PSG

អត្ថបទទាក់ទង៖

ប្រភព៖ 90min ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;