កីឡាករ​ប្រដាល់​គុនខ្មែរ ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​​ល្បី​របស់​ថៃ

  • 2019-06-06 02:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ប្រដាល់​គុនខ្មែរ ថុល ថេង បាន​ប្រកួត​ឈ្នះ​កីឡាករម្ចាស់ផ្ទះ​ថៃ Petchthongkam Chor.Chanathip នៅ​ក្នុង​សង្វៀន Max Muay Thai កាលពី​ថ្ងៃទី៥ ខែមិថុនា​ម្សិលមិញ។

លទ្ធផល​នេះ ធ្វើ​ឲ្យ​កីឡាករ ថុល ថេង ដណ្ដើមបានខ្សែក្រវាត់ The Global Fight ប្រចាំ​សង្វៀន​ដ៏​ល្បី​របស់​ថៃ​មួយនេះ។

សូម​បញ្ជាក់ថា ថុល ថេង ជា​កីឡាករ​ខ្មែរ ដែល​មានបទពិសោធន៍​ប្រកួត​នៅ​សង្វៀន​នេះ​ជា​ច្រើន​ដង​មកហើយ ទម្រាំ​ក្លាយ​ជា​គូឯក​ ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​នា​ពេល​នេះ។

ព័ត៌មាន​បន្ថែម និង​វីដេអូ​នៃការប្រកួត [ខ្លីៗ] នឹង​ផ្សាយ​ជូន​នា​ពេល​បន្ទាប់៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;