Copa America៖ កីឡាករ​ទាំង ២៣នាក់​របស់ជប៉ុន ភាគច្រើន​ជា​យុវជន U-22

  • 2019-06-06 08:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន នឹង​ចូល​លេង​ក្នុង​ពាន​រង្វាន់​តំបន់​អាមេរិក​ខាង​ត្បូង Copa America ឆ្នាំ២០១៩ នេះ ក្នុង​នាម​ជា​ក្រុម​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម ដូច​ក្រុម​កាតារដែរ។

ជប៉ុន ស្ថិត​នៅ​ក្នុង​ពូល C ជាមួយ​ក្រុម​ខ្លាំង ៣ គឺ អ៊ុយរុយហ្គាយ ស៊ីលី និងអេក្វាឌ័រ​។ កីឡាករ​ទាំង ២៣ នាក់​របស់​ក្រុមនេះ ភាគ​ច្រើន​ជា​យុវជន​ក្រោម​អាយុ ២២ឆ្នាំ ដែល​គ្មាន​បទ​ពិសោធន៍​ក្នុង​ក្រុម​ឈុតធំ ដោយ​សារ​តែ​លោក​គ្រូបង្វឹក Hajime Moriyasu ចង់​មើល​ជើង​កីឡាករ​វ័យក្មេងទាំងនេះ ត្រៀម​ប្រកួត​អូឡាំពិក នា​ទីក្រុង​តូក្យូ ឆ្នាំ២០២០។ មាន​តែ​កីឡាករ ៣រូប​ប៉ុណ្ណោះ ដែល​មាន​បទពិសោធន៍​ច្រើន គឺអ្នកចាំទី Eiji Kawashima ខ្សែបម្រើ Gaku Shibasaki និងខ្សែប្រយុទ្ធ Shinji Okazaki។

ក្រុមជម្រើសជាតិជប៉ុន នាការប្រកួត​កន្លងមក (រូបភាព The Sun)
***កីឡាករ​ទាំង ២៣រូប របស់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន មានដូចខាងក្រោម៖***
  • អ្នកចាំទី ៖ Eiji Kawashima អាយុ ៣៦ឆ្នាំ (ក្លឹប Strasbourg), Ryosuke Kojima អាយុ ២២ឆ្នាំ (ក្លឹប Oita Trinita), Keisuke Osako អាយុ ១៩ឆ្នាំ (ក្លឹប Sanfrecce Hiroshima)។

  • ខ្សែការពារ ៖ Naomichi Ueda អាយុ ២៤ឆ្នាំ (ក្លឹប Cercle Brugge), Ko Itakura អាយុ ២២ឆ្នាំ (ក្លឹប Groningen), Tomoki Iwata អាយុ ២២ឆ្នាំ (ក្លឹប Oita Trinita), Yugo Tatsuta អាយុ ២០ឆ្នាំ (ក្លឹប Shimizu S-Pulse), Teruki Hara អាយុ ២០ឆ្នាំ (ក្លឹប Sagan Tosu), Daiki Sugioka អាយុ ២០ឆ្នាំ (ក្លឹប Shonan Bellmare), Daiki Suga អាយុ ២០ឆ្នាំ (ក្លឹប Consadole Sapporo), Takehiro Tomiyasu អាយុ ២០ឆ្នាំ (ក្លឹប Sint-Truiden)។

  • ខ្សែបម្រើ ៖ Gaku Shibasaki អាយុ ២៧ឆ្នាំ (ក្លឹប Getafe), Shoya Nakajima អាយុ ២៤ឆ្នាំ (ក្លឹប Al-Duhail), Yuta Nakayama អាយុ ២២ឆ្នាំ (ក្លឹប PEC Zwolle), Koji Miyoshi អាយុ ២២ឆ្នាំ (ក្លឹប Yokohama F Marinos), Tatsuya Ito អាយុ ២១ឆ្នាំ (Hamburger SV), Taishi Matsumoto អាយុ ២០ឆ្នាំ (ក្លឹប Sanfrecce Hiroshima), Kota Watanabe អាយុ ២០ឆ្នាំ (ក្លឹប Tokyo Verdy), Hiroki Abe អាយុ ២០ឆ្នាំ (ក្លឹប Kashima Antlers), Takefusa Kubo អាយុ ១៨ឆ្នាំ (ក្លឹប FC Tokyo)។

  • ខ្សែប្រយុទ្ធ ៖ Shinji Okazaki អាយុ ៣៣ឆ្នាំ (ក្លឹប Leicester City), Daizen Maeda អាយុ ២១ឆ្នាំ (ក្លឹប Matsumoto Yamaga), Ayase Ueda អាយុ ២០ឆ្នាំ (ក្លឹប Hosei University)។

សូម​បញ្ជាក់ថា ជប៉ុន នឹង​ត្រូវ​ប៉ះ​ស៊ីលី នា​ថ្ងៃ​ទី១៧ ខែមិថុនា មុន​បន្ត​ប៉ះ​អ៊ុយរុយហ្គាយ ថ្ងៃទី២០ ខែមិថុនា និង​ប៉ះ​អេក្វាឌ័រ ថ្ងៃទី២៤ ខែមិថុនា៕

អត្ថបទ​ទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;