សួនទឹក​កម្សាន្ត​មួយ នឹង​លេច​រូបរាង​ឡើង​នៅ​ជិត​វិមាន​ឈ្នះឈ្នះ

  • 2019-06-07 02:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូនដល់​ក្រុមហ៊ុន Phat Phnom Penh Co., LTD លើ​គម្រោង​សាងសង់​សួន​ទឹក​កម្សាន្ត។

គម្រោង​វិនិយោគ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិព្រែកតារ័ត្ន សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (ជិតវិមាន​ឈ្នះឈ្នះ) ជាមួយ​ទុន ៥៥លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧១៥​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;