សម្តេច ហ៊ុន សែន ប្រដៅ និង​ក្រើនរំលឹក​​បន្ថែម​ដល់​នាយករដ្ឋមន្រ្តី​សិង្ហបុរី​

  • 2019-06-07 03:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​ក្នុង​ប្រជុំ​គណៈរដ្ឋមន្រ្តី​មួយ​នាព្រឹក​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មានប្រសាសន៍ រំលឹក និង​ប្រដៅ​ដល់​នាយករដ្ឋមន្រ្តី​សិង្ហបុរី លី ស៊ានឡុង ថា «យើងគួរ​ថ្នាក់ថ្នម​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ ក៏ដូចជា​ប្រជាជន​និង​ប្រជាជន នៅក្នុង​ប្រជាជាតិ​អាស៊ាន»។ នេះបើតាម​ការបញ្ជាក់​របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

លោក លី ស៊ានឡុង ពេលកំពុងជជែកជាមួយសម្តេច ហ៊ុន សែន ក្នុងពិធីមួយនាពេលកន្លងមក (រូបថត៖ សម្តេច ហ៊ុន សែន)
សូម​ជម្រាប​ថា កាលពី​យប់មិញ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្តែង​ការ​សោកស្តាយ​តាម​រយៈទំព័រ​ហ្វេសប៊ុករបស់​សម្តេច ចំពោះ​ការ​លើកឡើងរបស់​លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី ដែលបាន​ហៅ​ការធ្វើអន្តរាគមន៍​របស់​កងទ័ពវៀតណាម​នៅ​កម្ពុជា ក្នុងអំឡុងទសវត្សរ៍ទី៨០ ជាការ​ឈ្លានពាន។ សម្តេចបាន​ហៅការ​លើកឡើង​នេះ​ថា​ជាការ​ប្រមាថ​ដល់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និងជា​ការ​ប្រឆាំង​ដល់ការ​រស់រាន​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ក្រោយ​របប​ខ្មែរ ក្រហម៕

ចុចអាន​បន្ថែម

-សម្តេច ហ៊ុន សែន ហៅការ​លើកឡើង​របស់​នាយករដ្ឋមន្រ្តី​សិង្ហបុរី ជា​ការ​ប្រមាថ​កងទ័ព​វៀតណាម និងប្រឆាំង​ការ​រស់រាន​របស់​​ប្រជាជន​ខ្មែរ

-វៀតណាម និង​កម្ពុជា ប្រតិកម្ម​នឹង​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ដែល​ថា «​វៀតណាម​ឈ្លានពាន​ចូល​កម្ពុជា»

អត្ថបទ៖ សំភី

អត្ថបទថ្មី
;