BTS អាចជួយបង្កើតចំណូលខ្ទង់ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង

  • 2019-06-07 04:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

​​​ផ្អែក​តាម​ការ​សិក្សា​មួយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ Hyundai Research Institute បាន​ឲ្យ​ដឹង​ថា​​ក្រុម​ចម្រៀង​បុរស​ BTS ​​មាន​តម្លៃ​​លើស​ពី​​​ ៣,៦​ ពាន់​លាន​ដុល្លារ ​​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ជា​រៀងរាល់​ឆ្នាំ ដែល​ស្មើ​នឹង​​តម្លៃ​របស់​ក្រុមហ៊ុន​ខ្នាត​​កណ្ដាល​ចំនួន ២៦។

​នៅ​ឆ្នាំ ២០១៧ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​ប្រមាណ ៨០០ ០០០ នាក់​ ត្រូវ​បាន​ជឿជាក់​ថា​ជ្រើស​រើស​យក​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​គោលដៅ​ទេសចរណ៍​របស់​ពួក​គេ​ដោយ​សារ​តែ​ក្រុម​ចម្រៀង​ BTS ដែល​តួ​លេខ​នេះ​ស្មើ​នឹង​ជាង​ ៧% នៃ​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

​​​​​បន្ថែម​ពី​នេះ​មាន​​ការ​នាំ​ចេញ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១ ពាន់​លាន​ដុល្លារ​លើ​មុខ​ទំនិញ​ដូច​ជា​សំលៀកបំពាក់, គ្រឿង​សម្អាង និង​​ចំណី​អាហារ គឺ​មាន​ជាប់​ទាក់ទង​ជា​មួយ​ BTS។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាង​លើ។

ប្រសិន​បើ​ BTS អាច​រក្សា​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​ល្អ​នោះ គេ​រំពឹង​ថា​ក្រុម​បុរស​នេះ​នឹង​អាច​បង្កើត​ចំណូល​​ជូន​រដ្ឋ​បាន​​ប្រមាណ​ ៣៧ ពាន់​លាន​ដុល្លារ​ ក្នុង​​រយៈពេល ១០ ឆ្នាំ​ខាង​មុខ។

គួរ​ដឹង​ដែរ​ថា​ជោគជ័យ​របស់ BTS រួម​ជា​មួយ​តារា​ចម្រៀង​បរទេស​ល្បីៗ​ដូច​ជា​ Drake និង Ariana Grande បាន​ជួយ​​ឲ្យ​សហគ្រាស​ចម្រៀង​​​រក​ចំណូល​បាន​ច្រើន​បំផុត​​នៅ​ឆ្នាំ ២០១៨ ជា​មួយ​ទំហំ​ទឹក​ប្រាក់ ១៩ ពាន់​លាន​ដុល្លារ។ ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក​មិន​ធ្លាប់​មាន​ការ​កើន​ឡើង​ខ្ពស់​បែប​នេះ​ឡើយ ពោល​​ចាប់​តាំង​ពី​ពេល​ដែល​ការ​លក់​ចម្រៀង​បែប​ឌីជីថល​បាន​លេច​វត្តមាន​មក៕​​

ប្រភព៖ BBC | Scmp ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;