អ្នកវិនិយោគ និងអ្នកការទូតបារាំងនៅអាស៊ានមកជួបជុំគ្នា នៅក្រុងភ្នំពេញ

  • 2019-06-07 10:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ក្រុមទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសបារាំង បានរៀបចំវេទិកាអាស៊ានរបស់ខ្លួនជាលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ និងទី៧ ខែមិថុនា ដោយមានអ្នកចូលរួមជាង១៨០នាក់។ ធុរជន និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលកំពុងវិនិយោគនៅក្នុងប្រទេសមួយឬច្រើននៅអាស៊ាន ឬដែលមានចំណាប់អារម្មណ៍ចំពោះតំបន់អាស៊ាន បានផ្លាស់ប្តូរមតិយោបល់គ្នាអំពីកាលានុវត្តភាពនានាសម្រាប់ក្រុមហ៊ុនបារាំង ព្រមទាំងពីយុទ្ធសាស្រ្ត និងទស្សនវិស័យបច្ចុប្បន្ន និងអនាគត។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ Sabay ទើប​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​នេះ។

សេចក្ដីប្រកាស​របស់​ស្ថានទូត​បារាំងប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា ស្របពេលជាមួយគ្នានេះផងដែរ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅតាមប្រទេសសមាជិកអាស៊ានក៏បានមកជួបប្រជុំគ្នាជាលើកដំបូងនៅភ្នំពេញក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាប្រចាំឆ្នាំរបស់ពួកគេ ដើម្បីពិភាក្សាអំពីការវិវឌ្ឍផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់តំបន់ និងគិតគូរពីយុទ្ធសាស្រ្តរបស់ប្រទេសបារាំងនៅអាស៊ាន។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា តំណាងក្រសួងអឺរ៉ុបនិងការបរទេស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំងក៏បានអញ្ជើញមកពីទីក្រុងប៉ារីស៍ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងពីរខាងលើ ជាអាទិ៍ លោក ធ្យែរី ម៉ាធូ (Thierry Mathou) ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស ដែលបានអញ្ជើញមកកម្ពុជាជាលើកទី២ (បន្ទាប់ពី ទស្សនកិច្ចលើកទីមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧)។ លោកបានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សហគ្រិន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅតាមប្រទេសក្នុងតំបន់អាស៊ានបានជួបជុំគ្នានារាត្រីថ្ងៃព្រហស្បតិ៍ ទី៦ខែមិថុនានៅស្ថានទូតបារាំងដើម្បីចូលរួមក្នុងពិធីជប់លៀងមួយ ដោយមានការអញ្ជើញចូលរួមជាកិតិ្តយសពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ព្រឹតិ្តការណ៍ខាងលើឆ្លុះបញ្ចាំងពីសារសំខាន់នៃភាពជាដៃគូនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា ហើយនឹងរួមចំណែកពង្រឹងភាពជាដៃគូនេះបន្ថែមទៀតនាពេលខាងមុខ ៕

រូបភាព៖ ស្ថានទូត​បារាំង​ប្រចាំក្រុង​ភ្នំពេញ​ផ្ដល់​ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

;