ប៉ូលិស​១រូប ដែល​ផាកពិន័យ​មិន​ត្រឹមត្រូវ ត្រូវ​បាន​ផ្អាក​ការងារ

  • 2019-06-11 06:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 93

ចន្លោះមិនឃើញ

លោក​ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរង និង​ជាស្នងការ​នគរបាល​រាជធានីភ្នំពេញ បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​លោក​អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន នាយ​រង​ផ្នែកការពារ និង​អន្តរាគមន៍​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មូលហេតុ «ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ តាមការ​កំណត់»។ នេះបើតាម​លិខិត​បង្គាប់ការ​របស់​លោកឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៩។

ក្នុង​លិខិតនេះ​បន្តថា សាមីខ្លួន​ (លោក ស៊ីម ប៊ុនធឿន) ត្រូវមក​បង្ហាញ​មុខ​នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុស​ឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី។

បើតាម​ការបង្ហោះ​នៅលើទំព័រហ្វេសប៊ុករបស់​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ លោក​អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន កំពុងស្ថិតក្នុងការសាកសួរដើម្បីបំភ្លឺទៅលើ​ហេតុការណ៍។ លើសពីនេះ មន្រ្តីរូបនេះ ត្រូវ​ប្រឈម​ក្នុង​ការដាក់​វិន័យ​កងកម្លាំង​ទៀតផង៕

រូបថត៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី
;