iCloud ជំនាន់ថ្មីប្រើលើ Windows 10 អាចកែតម្រូវបញ្ហាលើកម្មវិធីចាស់ៗ
- 2019-06-12 08:24:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iCloud ជំនាន់ថ្មីប្រើលើ Windows 10 អាចកែតម្រូវបញ្ហាលើកម្មវិធីចាស់ៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ទើបប្រកាសចេញការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Microsoft ដែលបានដាក់ឱ្យប្រើប្រាស់កម្មវិធី iCloud ជំនាន់ថ្មីសម្រាប់កុំព្យូទ័រដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10។
កម្មវិធីថ្មីនេះបាននឹងធ្វើការកែតម្រូវបញ្ហាខ្លះៗដែលមានជាមួយកម្មវិធីជំនាន់ចាស់ ហើយវានឹងធ្វើឱ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា៖
១-អ្នកអាចប្រើប្រាស់ទិន្នន័យនៅក្នុង iCloud ជាមួយ File Exploror ដោយមិនចាំបាច់ផ្ទុកទិន្នន័យនៅក្នុងកុំព្យូទ័រ។
២-អ្នកអាចកំណត់ File និង Folder ដែលអ្នកចង់រក្សាទុកនៅក្នុងកុំព្យូទ័រ ដែលអាចជួយកាត់បន្ថយការប្រើប្រាស់កន្លែងផ្ទុកទិន្នន័យក្នុងកុំព្យូទ័រ
៣-ប្រើ File Explorer ដើម្បីចែកចាយឬកែប្រែឯកសារជាមួយអ្នកដទៃ ហើយការផ្លាស់ប្តូរនិងត្រូវបានផ្ទៀងផ្ទាត់(Synced) ជាមួយឧបករណ៍ទាំងអស់របស់លោកអ្នក៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា