លោក ហ៊ុន ម៉ានី ត្រូវ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ

  • 2019-06-12 08:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន និង​ជា​​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវ​បាន​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ តាម​ដងផ្លូវ​មួយ​កន្លែង នារាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី១២ ខែមិថុនានេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកតំណាងរាស្រ្ដ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក។

លោក ហ៊ុន ម៉ានី បានសរសេរ​ថា៖ "មួយសូន្យ! ខុសឲ្យដឹង​ថាខុស និង​ទទួល​កំហុស! អរគុណបងៗ​ប៉ូលីស ដែលបានធ្វើការណែនាំ​បន្ថែម!"

លោក ហ៊ុន ម៉ានី មិនបាន​បញ្ជាក់ថា​លោក​ល្មើស​ច្បាប់​ចរារណ៍​ ករណី​អ្វីនោះទេ ប៉ុន្តែ​តាមរយៈ​បង្កាន់​ដៃ​បង់ប្រាក់ ដែល​លោក​បាន​បង្ហោះ គឺ​លោក​ត្រូវ​បាន​ប៉ូលិស​ផាក​ពិន័យ​ជា​ទឹកប្រាក់ ៥ម៉ឺន​រៀល លើ​ករណី​ល្មើស​នឹង​មាត្រា ៨ នៃ​អនុក្រឹត្យ​លេខ ៨៥ អនក្រ.បក ចុះ​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៥ និង​មាត្រា​ ៧ នៃ​អនុក្រឹត្យ​លេខ ៨០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០។

សូម​បញ្ជាក់ថា មាត្រា ៨ នៃ​អនុក្រឹត្យ​លេខ ៨៥ អនក្រ.បក ចុះ​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៥ បានចែងដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;