ជម្រើសជាតិ​បាល់ទាត់មកដល់កម្ពុជា​វិញ ទទួល​ថវិកា ៣៧០០០ដុល្លារ​ ពី​សម្ដេច​ហ៊ុន សែន [បណ្ដុំរូបភាព]

  • 2019-06-12 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​មក​ដល់​មាតុភូមិ​កំណើត​វិញហើយ នា​រសៀល​ថ្ងៃទី១២ មិថុនា​នេះ ក្រោយ​បញ្ចប់​បេសកកម្ម​ដ៏ជោគជ័យ​នៅ​ទឹកដី​ប្រទេស​កាតារួចមក។ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា រួមទាំងអ្នកគាំទ្រ​ជាច្រើន​នាក់ បាន​ទៅ​ទទួល​ស្វាគមន៍​ក្រុមកីឡាករ​កម្ពុជា ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តែម្ដង។

លោក សៅ សុខា ប្រគល់​ថវិកា​របស់​សម្ដេច​ហ៊ុន សែន ជូន​ប្រធាន​ក្រុម​ជម្រើសជាតិ សឿយ វិសាល
ក្នុង​ឱកាស​នោះ លោក​ សៅ សុខា បាន​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត ចំនួន ៣៧០០០ដុល្លារដល់​ក្រុមទាំងមូល ដែល​ជាថវិកា​របស់​សម្ដេចនាយករដ្ឋមន្រ្ដី​ហ៊ុន សែន ពោល​គឺ​ក្នុង​ម្នាក់ៗ ទទួល​បាន ១ពាន់​ដុល្លារ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានប្រកួត​ឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ាគីស្ថាន ក្នុង​វគ្គ​ជម្រុះ​បឋម​តំបន់​អាស៊ី FIFA World Cup 2022 នៅ​ប្រទេស​កាតា ដោយ​លទ្ធផល​សរុប​ទាំង២ ជើង ៤-២។ ក្រោយ​ជ័យជម្នះនេះ កម្ពុជា នឹងឡើង​ទៅ​ប្រកួត​វគ្គ​​ជម្រុះ​ជុំ​ទី២ វគ្គ​ចែកពូល ទល់នឹងក្រុមខ្លាំងផ្សេងទៀត​ក្នុង​តំបន់​អាស៊ី៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;