Ronaldo នៅតែ​ជា​កីឡាករដែល​មាន​អ្នក​ស្វាគមន៍​ច្រើនជាង​គេ ពេល​បង្ហាញ​ខ្លួន​នៅ​ក្លឹប​ថ្មី​លើក​ដំបូង

  • 2019-06-14 04:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Eden Hazard បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ ក្នុង​នាម​ជា​កីឡាករ​ថ្មីរបស់ Real Madrid នៅ​កីឡដ្ឋាន Bernabeu កាលពីមិញនេះ (១៣ មិថុនា) ដោយ​មាន​ការ​ស្វាគមន៍​ពី​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន​ផ្ទាល់ ចំនួន ៥ម៉ឺន​នាក់។ ស្ថិតិ​នេះ នៅ​តែ​មិនអា​បំបែក​កំណត់ត្រា ដែល Cristiano Ronaldo ធ្លាប់​ធ្វើ​បាន កាលពី១០ឆ្នាំមុន។

Ronaldo បង្ហាញ​ខ្លួន​នៅ​កីឡដ្ឋាន Bernabeu កាលពីឆ្នាំ២០០៩
កាលពីឆ្នាំ ២០០៩ អ្នកគាំទ្រ ៧៥០០០នាក់ បាន​ស្វាគមន៍​ការ​បង្ហាញ​ខ្លួន​លើក​ដំបូងរបស់ Ronaldo នៅ​កីឡដ្ហានរបស់ Real Madrid ដែលជា​ចំនួន​ច្រើន​បំផុត បំបែកកំណត់ត្រាស្ដេច​បាល់ទាត់ Maradona ពេល​បង្ហាញ​ខ្លួននៅ Napoli កាលពីឆ្នាំ ១៩៨៤ ដែល​មាន​អ្នកគាំទ្រ​ជាង ៦៥០០០នាក់។

រហូត​មក​ទល់​ពេលនេះ នៅ​តែ​មិន​ទាន់​មាន​អ្នក​ណា​បំបែក​កំណត់ត្រា​របស់ប្រធាន​ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់រូបនេះ បាន​នៅឡើយទេ។

ខាងក្រោមនេះ ជា​កំណត់ត្រា​កីឡាករ​បង្ហាញ​ខ្លួន ដោយ​មាន​អ្នកគាំទ្រ​ស្វាគមន៍​ច្រើនបំផុត​នៅ​កីឡដ្ឋាន៖

ចុចអាន៖ ទិដ្ឋភាព​អ្នកគាំទ្រ ៥ម៉ឺន​នាក់ ស្វាគមន៍​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ Hazard នៅ​ Real Madrid

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;