ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​​នៅ​កំពង់ផែ រកឃើញ​កំហុស​ឆ្គង១០ចំណុច

  • 2019-06-17 08:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារ​ត្រួតពិនិត្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៩ បានចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​បណ្ណបើកបរ​របស់​អ្នក​បើកបរ​រថយន្ត និង​រថយន្ត​ដឹកទំនិញ​កុងតឺន័រនៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ ក្នុងនោះ​ក្រុមការងារ​បាន​ត្រួតពិនិត្យ​រថយន្ត​សរុប ២០១គ្រឿង មាន​១៤% បាន​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​មួយចំនួន​ត្រូវបានណែនាំ និង​មួយចំនួនទៀត​ត្រូវបាន​ផាកពិន័យ ប្រមូល​បាន​ជាទឹកប្រាក់​ចំនួន ៤ ១៧៥ ០០០រៀល។

ការ​ចុះត្រួតពិនិត្យ​នេះ ក្រុមការងារ​រកឃើញ​កំហុសឆ្គង១០ចំណុច ពោលគឺ​រាល់រថយន្តល្មើសមាន​កំហុស​យ៉ាងតិច​មួយក្នុង​ចំណោម ១០ចំណុច​ដូចខាងក្រោម៖

-បណ្ណបើកបរ

១. ប្រើ​បណ្ណបើកបរចម្លង

២. ប្រើ​បណ្ណបើកបរខុសពី​ប្រភេទ​រថយន្ត​កំពុងបើក​ជាក់ស្តែង

-អាជ្ញាបណ្ណ​ដឹកជញ្ជូន

៣. ប្រើផ្លាកលេខក្លែងក្លាយ

៤. រថយន្ត​គ្មាន​លិខិត​អនុញ្ញា​អាជីវកម្ម

៥. គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ជំនិះ

-បច្ចេកទេស​យានយន្ត

៦. យាន​យន្ត​កែច្នៃ​ខុសលក្ខណៈបច្ចេកទេស

៧. គ្មានខ្ចៅ​ប៊ូឡុងតាកេគ្រាប់គ្រាន់

៨. កន្ទុយស៊ឺមីរ៉ឺម៉ក គ្មាន​គន្លឹះ​សុវត្ថិភាព​ទប់​កុងតឺណ័រ

៩. សំបកកង់សឹក​ដល់​កម្រិត​អាចផ្ទុះ​បង្ក​គ្រោះថ្នាក់

១០. គ្មាន​ភ្លើង​បំភ្លឺពេលយប់៕

ប្រភព​អត្ថបទ និង​រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;