ស្ថានភាព​អាកាស​ធាតុ​នៅកម្ពុជា ពីថ្ងៃទី២០ ដល់ ២៦ ​មិថុនា

  • 2019-06-19 01:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 121

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញសេចក្តី​ជូនដំណឹង​នៅថ្ងៃ​នេះ ឱ្យដឹង​ថា កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធទាប ដែល​អូស​បន្លាយ​លើ​ប្រទេស​ឡាវ និង​វៀតណាម ជាមួយ​នឹង​របប​ខ្យល់មូសុង​នីរតី​បក់​ក្នុង​កម្រិត​មធ្យម។ លក្ខណៈ​បែបនេះ នឹង​បង្ក​ឱ្យ​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី២០ ដល់ ២៦ ខែ​មិថុនា ឆ្នាំ​២០១៩ មាន​លក្ខណៈ​ដូចខាងក្រោម៖

១. បណ្តាខេត្ត-ក្រុង​នៅ​តំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់​សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពីតិច​ទៅ​បង្គួរ។ ទន្ទឹម​នោះ ក៏អាច​មាន​​ផ្នែក​ខ្លះខ្លាំង។

២. បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគខាងជើង និង​ឦសាន ក៏នឹង​អាច​មាន​ភ្លៀង​ផងដែរ តែ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅមធ្យម។

៣. បាតុភូត​ ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ នៅតែ​បន្ត​កើតមាន ពិសេស​តំបន់​ទំនាប​កណ្តាល៕

អត្ថបទ៖ សំភី

;