អាមេរិក ឈានដល់​ការ​​ផ្អាក​​ហោះហើរ​ទាំងអស់​ក្នុង​ដែន​អាកាស​របស់​អ៊ីរ៉ង់

  • 2019-06-21 03:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មួយ​ដោយ​ហាម​ប្រតិបត្តិករ​អាមេរិក​ទាំងអស់ មិន​ឱ្យ​ហោះហើរ​ក្នុង​តំបន់​ដែនទឹក​នៃ​ច្រកសមុទ្រ Hormuz និង​ឈូងសមុទ្រ Oman ដែល​គ្រប់គ្រង​ដោយ​អ៊ីរ៉ង់​នោះទេ។

ការ​ហាមឃាត់​ខាងលើ​នេះ បន្ទាប់ពី​យន្តហោះ​ដ្រូន​អាមេរិក RQ-4A Global Hawk ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ីរ៉ង់ កាលពីថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ​២០១៩។ យោធា​អាមេរិក​អះអាង​ថា ដ្រូន​របស់​ខ្លួន​នេះ គឺ​បាន​ប្រតិបត្តិការ​ក្នុង​ដែន​អាកាស​អន្តរជាតិ​លើ​តំបន់​ច្រកសមុទ្រ Hormuz ប៉ុន្តែ​អ៊ីរ៉ង់​ចោទ​ថា ដ្រូន​នេះ គឺ​បាន​ឆ្លងចូល​ព្រំដែន​របស់​ខ្លួន ដើម្បី​ឈ្លបការណ៍៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

;