កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងសាងសង់ពង្រីកផ្លូវជាតិលេខ២ និងលេខ២២
- 2019-06-25 08:22:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងសាងសង់ពង្រីកផ្លូវជាតិលេខ២ និងលេខ២២
ចន្លោះមិនឃើញ
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនកូរ៉េ Hanshin Engineering and Construction Co., Ltd លើកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវលេខ២២។
សូមជម្រាបថា គម្រោងនេះ គឺស្ថិតក្រោមឥណទានពីធនាគរនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់សរុប ៥៦ ១០០ ០០០ ដុល្លារអាមេរិក (Loan Agreement)។ ដោយឡែកពិធីចុះហត្ថលេខាថ្ងៃនេះ គឺមានទំហំទឹកប្រាក់សរុបចំនួន ៤៥ ៧៥០ ០០០ដុល្លារអាមេរិក។
គម្រោងនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ) និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម។
គម្រោងខាងលើធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC សាងសង់ស្ពានថ្មីចំនួន១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។ ការស្ថាបនានេះ គ្រោងនឹងប្រើរយៈពេល ៣០ខែ (ប្រហែល ២ឆ្នាំកន្លះ)៕