រក​ឃើញ​សាក​សព YouTuber ល្បី​វ័យ ២៩ ឆ្នាំ

  • 2019-06-26 02:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ស្នងការដ្ឋាន​ប៉ូលិស​ក្រុង​ញ៉ូវយក (NYPD) បាន​បញ្ជាក់​អំពី​ការ​ស្លាប់​របស់​ YouTuber ឈ្មោះ​ Desmond Amofah ដែល​មាន​ឈ្មោះ​ក្រៅ​ហៅ​ថា Etika កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។

សមត្ថកិច្ច​បាន​និយាយ​ថា​សាកសព​របស់​ Amofah ត្រូវ​បាន​ស្រង់​ចេញ​ពី​ទន្លេ East River នៅ​​តំបន់ Lower Manhattan កាល​ពី​ថ្ងៃ​​យប់​ថ្ងៃ​ចន្ទ។ នេះ​គឺ​ជា​ការ​បញ្ចប់​ក្ដី​ដ៏​សោកសៅ​មួយ​ សម្រាប់​ការ​ស្វែង​រក​ដែល​ចាប់​ផ្ដើម​​នា​ថ្ងៃ​ទី ១៩ ខែ​មិថុនា នៅ​ពេល​មាន​ការ​រាយការណ៍​ពី​ការ​បាត់​ខ្លួន​របស់​ Amofah។

Amofah ត្រូវ​បាន​​គេ​ដឹង​ថា​ទទួល​បាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​គណនី​ YouTube របស់​ខ្លួន។ នៅ​ក្រោម​គណនី​ឈ្មោះ Etika រូប​គេ​បាន​បង្កើត​វីដេអូ​ផ្សាយ​ផ្ទាល់​អំពី​ហ្គេម Nintendo និង​វីដេអូ​កម្សាន្ត​ដទៃ​ទៀត ដែល​អាច​ប្រមូល​អ្នក​គាំទ្រ​បាន​ច្រើន​សន្ធឹក។

យ៉ាងណាក្ដី​នៅ​ឆ្នាំ​មុន អត្តចរិត​លើ​អនឡាញ​របស់ Amofah បាន​ចាប់​ផ្ដើម​​​​ខុស​ប្រក្រតី។ កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨ គណនី YouTube របស់ Amofah ត្រូវ​បាន​បិទ​ចោល​ ក្រោយ​ពី​គេ​បាន​បង្ហោះ​វីដេអូ​​ប្រភេទ​អាសអាភាស​លើ​គណនី។ ការ​បិទ​គណនី​នេះ នាំ​ឲ្យ​ Amofah បោះ​សម្ដី​ថា "ដល់​ពេល​ដែល​ត្រូវ​ស្លាប់”។

កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩ មាន​អ្នក​គាំទ្រ​ម្នាក់​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ ក្រោយ​ពី YouTuber វ័យ ២៩​ ឆ្នាំ​នេះ បាន​បង្ហោះ​សារ​លើ​គណនី Twitter គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ចំនួន។ ក្នុង​នោះ​រួម​មាន​ការ​គំរាម​ពី​ការ​​ធ្វើ​អត្តឃាត និង​រូបភាព​មាន​​ភ្ជង់​កាំភ្លើង​ដាក់​ខ្លួន​ឯង​ទៀត​ផង។ នៅ​ខែ​បន្ទាប់​ Amofah បាន​ល្មើស​នឹង​​ប៉ូលិស​ម្នាក់ និង​ត្រូវ​នាំ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​សតិ​អារម្មណ៍។

ហេតុ​ការណ៍​ចុង​ក្រោយ​បាន​កើត​មាន​ ​​មុន​ការ​រាយការណ៍​ពី​ការ​បាត់​ខ្លួន។ ក្នុង​វីដេអូ​​ប្រវែង ៨ នាទី Amofah បាន​និយាយ​អំពី​គំនិត​ធ្វើ​អត្តឃាត និង​បាន​ធ្វើ​ការ​​សុំ​អភ័យទោស​​ដែល​បន្សល់​ទុក​រឿង​រ៉ាវ​មិន​ល្អ។ ៣៦ ម៉ោង​ក្រោយ​ពី​វីដេអូ​បាន​បង្ហោះ NYPD បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើបអង្កេត​​ផ្លូវ​ការ​ពី​ការ​បាត់​ខ្លួន​របស់ Amofah ដោយ​ចាត់​ទុក​ជា​ករណី​បាត់​មនុស្ស។​​

​​​ទោះ​បី​ជា​ Amofah មាន​បញ្ហា​ខាង​សតិ​អារម្មណ៍​មែន ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ YouTuber រូប​នេះ​ឡើយ។ ដំណឹង​អំពី​ការ​ស្លាប់​របស់ Amofah បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្លុក​ចិត្ត​ខ្លាំង និង​បាន​បង្ហោះ​សារ​សោក​ស្ដាយ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម។ ចំណែក​ក្រុម​ការងារ YouTube ក៏​បាន​បង្ហោះ​សារ​រំលែក​ទុក​ផង​ដែរ៕​

ចុចអាន៖

ប្រភព៖ Complex ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;